អ្នក​បើកបរ​ប្រទេស​ចិន ប្រើប្រាស់​មធ្យោបាយ​តាម​បណ្ដាញ​អីនធឺណេត​ជា​ជំនួយ​ដល់​រថយន្ត​សង្គ្រោះ​បន្ទាន់

(ចិន)៖ ភាពមមាញឹកនៃចរាចរណ៍នៅលើដងវិថីសព្វថ្ងៃ អាចប្រែក្លាយជាបន្ទុកធ្ងន់ធ្ងរ ដែលអាចកើតឡើងចំពោះស្ថានភាពកាលៈទេសៈមួយចំនួន ដូចជាការបង្ករឲ្យមានភាពកកស្ទះនៃចរាចរណ៌ការធ្វើដំណើររបស់រថយន្តសង្គ្រោះបន្ទាន់ជាដើម។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN

ជាក់ស្ដែងក្រោមការជួបប្រទះស្ថានភាពចរាចរណ៍មមាញឹកបែបនេះ ជនអ្នករួមដំណើរគ្រប់រូបបានចូលរួមអនុវត្តនៃការប្រើប្រាស់វិធីសាស្រ្តមួយដែលអាចជា ជំនួយទប់ស្កាត់ការបង្ករជាភាពរាំងស្ទះ នៃការចេញដំណើររបស់រថយន្តសង្គ្រោះបន្ទាន់ ដោយតែងត្រូវបានបង្ហាញតាមរយៈខ្សែវីដេអូគម្រូនៅលើបណ្ដាញសង្គមអីនធីណេតរួចមកហើយ ជាមួយនឹងការរំកិលខ្លួនរថយន្តចំនួន ៤៥ ដឺក្រេ ចំពោះការជួបប្រទះនូវស្ថានភាពផ្លូវដ៏តូចចង្អៀតនេះ។

តាបរយៈខ្សែវីដេអូគម្រូនេះ បានកំពុងនឹងមានការរីករាលដាល និងទទួលបានការចែកចាយបន្ត យ៉ាងច្រើនកុះករពីសំណាក់ប្រជាជនចិនដែលជ្រើសរើសអនុវត្តកិច្ចមធ្យោបាយដំណោះស្រាយនេះ ក្នុងការអនុវត្តជាប្រចាំ៕

You might also like More from author