ថៃទទួល​ស្គាល់​ករណី​ឆ្លង​វីរុសកូរ៉ូណា ៦ បន្ថែម​ទៀត, ធ្វើឱ្យ​អ្នក​ឆ្លង​សរុប​កើន​ដល់​១៤នាក់

(បាងកក)៖ អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃអង្គារនេះ បានទទួលស្គាល់ការឆ្លងវីរុសកូរ៉ូណាថ្មី៦ករណី បន្ថែមទៀត នៅក្នុងចំណោមភ្ញៀវទេសចរណ៍ ដែលមកពី ប្រទេសចិន ហើយនេះបានធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់១៤នាក់។ នេះបើតាមលោក Tanarak Plipat ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០។

លោក Tanarak Plipat ដែលជាអគ្គនាយករងនៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃ បានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង៦នាក់ខាងលើ មានអាយុចន្លោះពី៦ ដល់៧០ឆ្នាំ សុទ្ធសឹងជាសមាជិកគ្រួសារតែមួយមកពីខេត្ត Hubei ខណៈមនុស្សម្នាក់ផ្សេងទៀតមកពីខេត្ត Chongqing។ មិនតែប៉ុណ្ណោះ បើតាមលោក Tanarak អាជា្ញធរថៃ ក៏នឹងបង្កើនការត្រួតពិនិត្យលើអ្នកដំណើរទាំងអស់មកពីប្រទេសចិន ផងដែរ៕

You might also like More from author