ទិដ្ឋភាព​សម្រស់​ធម្មជាតិ​ នៅ​ទីតាំង​តំបន់ភ្នំ ឈីន​លីង

(ចិន)៖ ឈីនលីងដែលជាតំបន់ព្រៃភ្នំធម្មជាតិ នៃទីជម្រករបស់សត្វបក្សាបក្សីម្រឹគីម្រឹគាជាច្រើនប្រភេទនោះ មិនតែប៉ុណ្ណោះវាក៏ជាទីតាំងតំបន់ដែលបានផ្ដល់កំណើតដល់ពូជកូនសត្វស្វាពណ៌មាសមួយប្រភេទផងដែរ។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTN

យោងតាមសេចក្ដីរាយការណ៌បានឲ្យជ្រាបថា មេបានៃកូនសត្វស្វាទាំងនោះ មានកម្រិតលទ្ធភាពបង្ករកំណើតតិចបំផុត ដោយជារៀងរាល់ឆ្នាំពួកគេអាចធ្វើការផ្ដល់កំណើតដល់កូនសត្វស្វាឯទៀតមានចំនួនត្រឹមតែ ១ នាក់តែប៉ុណ្ណោះ។ ស្ថិតក្រោមវត្តមានដ៏កម្រនេះ កូនសត្វស្វានីមួយៗ បានទទួលនូវការថ្នាក់ថ្នមមើលថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់សមាជិកនៃក្រុមគ្រួសាររបស់វា៕

You might also like More from author