ក្រុមហ៊ុន «CM mask Company» បញ្ជាក់​ពី​ការ​ផលិត​ម៉ាស់​មិន​ទាន់​តម្រូវ​ការ ក្រោយ​ផ្ទុះ​វីរុស​កូរ៉ូណា​ប្រភេទថ្មី

(ចិន)៖ ចំនួនមនុស្សស្លាប់ និងឆ្លងវីរុសរលាកផ្លូវដង្ហើមកូរ៉ូណាប្រភេទថ្មី មានការកើនឡើង ខណៈតម្រូវការម៉ាស់ក្នុងទីក្រុងអូហាន និងប្រទេសមួយចំនួនផ្សេងទៀត ក៏កើនឡើងដូចគ្នា។ ទោះបីជា ក្រុមហ៊ុនផលិតផលម៉ាស់ក្នុងប្រទេសចិន ខិតខំផលិតទាំងយប់ទាំងថ្ងៃក្តី នៅតែមិនអាចផ្គត់ផ្គង់តម្រូវការអតិថិជនបាន។ ទន្ទឹមគ្នានេះ ក្រុមហ៊ុនផលិតផល ឬ CM mask Company បានបញ្ជាក់ថា ខ្លួនផលិតដើម្បីតម្រូវការក្នុងទីក្រុង អូហាន និងកន្លែងសង្គ្រោះបន្ទាន់ជាចម្បង។ នេះបើយោងតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CGTN នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០។

ប្រធានក្រុមហ៊ុនផលិតម៉ាស់ CM mask Company ថ្លែងថា «ក្រុមហ៊ុនរបស់យើងបានខិតខំផលិតផលម៉ាស់គ្រប់ម៉ោង ដើម្បីផ្គង់ផ្គង់តម្រូវការអតិថិជន ក្រោយមានវិរុសរលាកផ្លូវដង្ហើមប្រភេទថ្មីកូរ៉ូណា។ ជាពិសេស បុគ្គលិកគ្រប់រូបបានលះបង់ពេលវេលាសម្រាប់គ្រួសារ មកធ្វើកិច្ចការនេះយ៉ាងញាប់ដៃញាប់ជើង»

ប្រធានក្រុមហ៊ុនរូបនេះបានបន្តថា «យើងធានាថា មិនតម្លើងថ្លៃម៉ាស់នោះទេ ទាំងនៅហាងផ្ទាល់និងនៅ Taobao។ ពិតណាស់ មានការបញ្ជារទិញជាច្រើននៅលើ Taobao ប៉ុន្តែពួកយើងមិនអាចផ្គង់ផ្គង់បាន ហើយពួកយើងក៏សូមអធ្យាស្រ័យផងដែរ ចំពោះអតិថិជនទាំងអស់។ ពីព្រោះម៉ាស់ដែលយើងមាននៅពេលនេះ គឺសម្រាប់តម្រូវការនៅទៅក្រុងអូហាន និងមជ្ឈមណ្ឌលជាតិសង្គ្រោះបន្ទាន់។ ដូច្នេះធ្វើឲ្យមានការយឺតយ៉ាវក្នុងការដាក់ផលិតផលឲ្យអតិថិជន…..»

លោកបន្តថា គ្រប់ការបញ្ជារទិញតាមរយៈ Taobao ខាងក្រុមហ៊ុននឹងផ្ញើរទៅឲ្យទាន់ពេលវេលាតាមដែលអាចធ្វើទៅបាន។ អគុណចំពោះការយោគយល់៕

You might also like More from author