បច្ចេកវិទ្យា​ពន្លឺ​ពិសេស​ ដើម្បី​ព្យាបាល​អាការៈ​គេង​មិន​លក់​របស់​ក្រុម​អាកាស​យានិក

(ហ្គ្រីនប៊ែល)៖ ភ្នាក់ងារអវកាសណាសានិយាយថា ពួកគេនឹងប្រើប្រាស់បច្ចេកវិទ្យា ពន្លឺដើម្បីជួយឲ្យក្រុមអាកាសយានិកនៅឯស្ថានីយ៍ លំហអាកាសអន្តរជាតិគេងលក់ប្រសើរជាមុននាពេលយប់នៅក្នុងគន្លងលំហអាកាស។

គេហទំព័រ SPACE.com បានធ្វើសេចក្តីរាយការណ៍ថា ការបញ្ចេញបន្លឺ នៃបច្ចេកវិទ្យាខ្ពស់ នឹងមានគោលបំណងដើម្បីជួយឲ្យវដ្តដំណេករបស់ ក្រុមអាកាសយានិកអាចសម្របខ្លួនបានយ៉ាងល្អ នៅក្នុងលំហអាកាសដោយពួកគេ ពុំចាំបាច់ប្រើប្រាស់ឆ្នាំងងុយគេងដូចសព្វមួយដងឡើយ។
ដោយឡែក ក្រុមអាកាសយានិកធ្លាប់មានការត្អូញត្អែរអំពីជំងឺគេងមិនលក់របស់ពួកគេ ដោយពួកមានការលំបាកក្នុងការគេងឲ្យបានគ្រប់គ្រាន់នៅរយៈពេល ៦ម៉ោងក្នុងមួយថ្ងៃ ដោយសារតែកត្តាបរិយាកាស និងបរិស្ថាននៅទីនោះ។

អាកាយានិកមួយរូបរបស់ភ្នាក់ងារអវកាសណាសា លោក Smith Johnstonបាននិយាយថា៖ «នៅស្ថានីយ៍លំហអាកាស គឺតែងតែមានសំលេងរំខានជាប្រចាំ ដែលជួយពេលខ្លះបានធ្វើឲ្យពួកយើងមានអារម្មណ៍ម៉ួម៉ៅ»

ជាក់ស្តែង ពន្លឺពណ៌ខៀវនេះនឹងធ្វើឲ្យខួរក្បាលរបស់មនុស្ស និងវដ្តនៃការទទួលទានដំណេលធ្វើដំណើរការបានល្អប្រសើរឡើង។ មួយវិញទៀត ក្រុមភ្នាក់ងារយានអវកាសណាសានិយាយថា គំរោងនៃការបង្កើតពន្លឺនេះនឹងត្រូវបានបញ្ចប់នៅមុនឆ្នាំ២០១៦៕

You might also like More from author