ក្រុម​និសិ្សត Latvia បង្ហាញ​សាមគ្គីភាព​ជាមួយ​ជនជាតិ​ចិន ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា

(បរទេស)៖ និសិ្សត Latvia មួយក្រុមបានធ្វើវីដេអូ ដើម្បីផ្ញើរសារទៅកាន់ជនជាតិចិន ក្នុងគោលបំណងលើកទឹកចិត្តប្រជាជនចិត្តឲ្យបន្តភាពរឹងមាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណាប្រភេទថ្មី ដែលនេះជាការបង្ហាញសាមគ្គីភាពមួយ ក្នុងនាមមនុស្សជាតិតែមួយ។ នេះបើយោងតាមការដកស្រង់ការចេញផ្សាយពីសារព័ត៌មាន CGTN នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។

ជាការកត់សម្កាល់ តាមរយៈវីដេអូមួយដែលបង្ហោះដោយ CGTN បានបង្ហាញថា ក្រុមនិសិ្សតជនជាតិឡាតវី មកពីវិទ្យាល័យ និងសាកលវិទ្យាល័យផ្សេងគ្នា បានធ្វើវីដេអូជាបន្តបន្ទាប់ ដើម្បីលើកទឹកចិត្តប្រជាជនចិន ជាមួយនឹងពាក្យថា «Wuhan, Stay Strong and We love you, Huhan» ដែលមានន័យជាភាសាខ្មែរថា «អូហានគឺរឹងមាំ» និង «ពួកយើងស្រឡាញ់អ្នកអូហាន»៕

You might also like More from author