តាមការសិក្សា ឆ្មាព្រៃ​ប្រហែល​ជា​អាច​មាន​ជំងឺ​វង្វេង​ដូច​មនុស្ស​ដែរ

(ញ៉ូវយ៉ក)៖ ក្រុមអ្នកវិទ្យាសាស្រ្តដែលសិក្សាអំពីឆ្មាព្រៃ មួយប្រភេទដែលជិតផុតពូជនិយាយថា ពួកគេបានរកឃើញប្រភេទប្រូតេអ៊ីន នៅក្នុងខួរក្បាលរបស់ពួកវា មានលក្ខណៈស្រដៀងនឹងប្រភេទប្រូតេអ៊ីន ដែលត្រូវបានរកឃើញនៅក្នុងខួរក្បាលរបស់អ្នកជំងឺវង្វេង។

យោងទៅតាមប្រភពពត៌មានABCបានឲ្យដឹងថា ក្រុមអ្នកស្រាវជ្រាវបានធ្វើការពិនិត្យអាការៈរបស់ឆ្មាព្រៃTsushima Leopard ដែលត្រូវបានគេយកមកពីប្រទេសជប៉ុនភាគខាងលិច ហើយពួកគេបានរកឃើញ neurofibrillary tangles ឬ NFT ដែលវាគឺជាប្រភេទប្រូតេអ៊ីនម្យ៉ាងដែលកើតមាននៅក្នុងខួរក្បាលអ្នកមានជំងឺវង្វេង ក៏ប៉ុន្តែកម្រកើតមានចំពោះសត្វខ្លាំងណាស់។

ទោះបីជាយ៉ាងណាក្តី ក្រុមអ្នកស្រាវជ្រាវបាននិយាយថា អាការៈនៃរោគវង្វេងរបស់វាគឺមិនត្រូវបានគេដឹងឡើងពីព្រោះថា អាកប្បកិរិយារបស់ពួកវាមានភាពប្រក្រតីដូចជាសត្វឆ្មាដទៃទៀតដែរ៕

You might also like More from author