សិង្ហបុរី​បន្ត​រក​ឃើញ​អ្នក​ឆ្លង​វីរុស COVID-19 ៨នាក់​ថែម​ទៀត, ចំនួន​សរុប​កើន​ដល់​ ៥៨ករណី

(សិង្ហបុរី)៖ នាថ្ងៃព្រហស្បតិ៍នេះ ប្រទេសសិង្ហបុរីបានបន្តរកឃើញអ្នកឆ្លងវីរុស COVID-19 ចំនួន៨នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួន ករណីសរុបកើនដល់៥៨។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។

ក្រសួងសុខាភិបាលសិង្ហបុរីបានបញ្ជាក់ថា ករណីថ្មីទាំង៨ខាងលើសុទ្ធតែមានទំនាក់ទំនងជាមួយករណីមុនៗ។ ដោយឡែក នៅក្នុង ចំណោមករណីសរុបទាំង៥៨ មានអ្នកជំងឺ១៥នាក់បានជាសះស្បើយឡើងវិញ ហើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ ប៉ុន្តែ ក្នុងចំណោមអ្នកជំងឺទាំង៤៣នាក់ ដែលកំពុងបន្តទទួលការព្យាបាល មាន៧នាក់ស្ថិតក្នុងស្ថានភាពគួរឲ្យបារម្ភ ខណៈដទៃៗទៀត គឺស្ថិតក្នុងស្ថានភាពនឹងនរ ឬប្រសើរឡើង។

គួរជម្រាបថា យោងតាមរបាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះ ចំនួនមនុស្សស្លាប់ដោយសារវីរុស COVID-19 នៅក្នុងប្រទេសចិន បានកើនដល់ យ៉ាងតិច១,៣៦៧នាក់ រីឯចំនួនអ្នកឆ្លងបានកើនជិតដល់៦០,០០០នាក់៕

You might also like More from author