សារធាតុ​កាបូន ​ដែល​ត្រូវ​បាន​កប់​នៅ​ក្នុង​ដី​មិន​ស្ថិត​នៅ​កន្លែង​ដើម​នោះ​ទេ

(កាលីហ្វញ៉ា)៖ ក្រុមអ្នកវិទ្យាសាស្រ្តជនជាតិអាមេរិក និង អឺរ៉ុបបាននិយាយថា សារធាតុកាបូនដែលត្រូវបានកប់នៅក្នុងដីមិនបានស្ថិតនៅមួយកន្លែងនោះទេ ផ្ទុយទៅវិញវាបានបង្កើតជាការសាយភាយសារធាតុកាបូនទៅក្នុងបរិយាកាសវិញ ដែលនេះជាភស្តុតាងមួយដើម្បីឲ្យអ្នកវិទ្យាសាស្រ្តបានយល់អំពីការប្រែប្រួលអាកាសធាតុរបស់ភពផែនដីរវាងអតីតកាល និង អនាគតកាល។

ក្រុមអ្នកស្រាវជ្រាវដែលមានរួមទាំង លោក Johan Six ដែលអញ្ជើញមកពីមហាវិទ្យាល័យ Davis រដ្ឋកាលីហ្វ័រញ៉ា និយាយថា កាលសិក្សាកាលពីលើកមុនៗបានបង្ហាញថា ការកប់សារធាតុកាបូននៅក្នុងដីគឺជាការប្រមូលទុកសារធាតុកាបូនបានតែមួយរយៈពេលខ្លីតែប៉ុណ្ណោះ។

ជាមួយគ្នានេះដែលក្រុមអ្នកស្រាវជ្រាវបានធ្វើការប៉ានស្មានថា ចំនួនកាបូនពាក់កណ្តាលដែលត្រូវបានកប់នៅក្នុងដី នឹងត្រូវបានសាយភាយទៅក្នុងបរិយាកាសនៅក្នុងរយៈពេលប្រហែល ៥០០ឆ្នាំ ឬ ក៏លឿនជាងនេះដោយសារការប្រែប្រួលនៃអាកាសធាតុ។

ក្រុមអ្នកស្រាវជ្រាបានប្រើប្រាស់ឧបករណ៍រ៉ាឌីអូកាបូន ដើម្បីគណនាចំនួនកាបូននៅក្នុងដីដែលបានធ្វើការសាយភាយទៅក្នុងបរិយាកាសក្នុងរយៈពេល ៦.០០០ឆ្នាំមុន នៅតាមបណ្តោយទន្លេ Dijle នៅក្នុងប្រទេសអាល្លឺម៉ង់៕

You might also like More from author