នាយករដ្ឋមន្ត្រី​ឥណ្ឌា ប្រកាសពី​វិធានការ «បិទ​ប្រទេស​ទាំងមូល» រយៈពេល ២១ថ្ងៃ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង COVID-19

(ញូដេលី)៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានប្រកាសថារដ្ឋាភិបាលរបស់លោក ដាក់ចេញនូវវិធានការបិទប្រទេសទាំងមូល ដែលមានប្រជាជនជាង ១.៣ពាន់នាក់ រយៈពេល២១ថ្ងៃ ចាប់ពីពាក់កណ្ដាលយប់នេះតទៅ ដើម្បីទប់ស្កាត់ការឆ្លង COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០។

ការប្រកាសខាងលើរបស់លោក ម៉ូឌី ធ្វើឡើងនៅចំពេលអាជ្ញាធរឥណ្ឌា កំពុងអនុវត្តវិធានការបិទរដ្ឋធានីញូដេលី ដែលមានប្រជាជនរស់នៅច្រើនជាង១៨លាននាក់ រហូតដល់បញ្ចប់ខែមីនានេះ។ លើសពីនេះទៅទៀត ជាវិធានការបង្ការ និងទប់ស្កាត់ការរីករាល COVID-19 អាជ្ញាធរឥណ្ឌា ក៏បានដាក់បំរាមលើការជួបជុំមនុស្ស ច្រើនជាង៥នាក់ ផងដែរ នៅតាមរដ្ឋជាច្រើនក្នុងប្រទេស។ គិតត្រឹម ថ្ងៃចន្ទម្សិលមិញ ឥណ្ឌាមានអ្នកឆ្លង COVID-19 ៤៨២នាក់ ក្នុងនោះមាន៩នាក់បានស្លាប់។

ប៉ុន្តែ ទន្ទឹមគ្នា អ្នកជំនាញសុខាភិបាល បានព្រមានថាករណីឆ្លងអាចនឹងមានច្រើនជាងនេះ៕

You might also like More from author