រោងចក្រ​ផលិត​រថយន្ត​នៅ​ទីក្រុង​វ៉ូហាន បើក​ដំណើរ​ការ​សាជាថ្មី ក្រោយ​ជំងឺ Covid-19 ទប់ស្កាត់​បាន

(ចិន)៖ ក្រុមហ៊ុនឧស្សាហកម្មយាន្តរថយន្ត នៅទីក្រុងវូហាន បានកំពុងត្រឡប់មកបន្តការងាររបស់ខ្លូនសារជាថ្មីម្ដងទៀត កាលពីពេលថ្មីៗនេះ។ កិច្ចប្រឹងប្រែងទប់ស្កាត់ទៅនឹងការរីករាលដាលនៃជម្ងឺ​ Covid-19 កន្លងមក នៅក្នុងទីក្រុងបានកំពុងអនុញ្ញាត ឱ្យមានភាពវិលត្រឡប់មករកសភាពដើមវិញបន្តិចម្ដងៗហើយ។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN នាថ្ងៃទី២៥នេះ។

យោងទៅតាមបទសម្ភាសន៌ជាមួយលោក ពុង ដែលជាអ្នកធ្វើការប្រចាំនៅក្នុងក្រុមហ៊ុន បានត្រឡប់មកបន្តការងារសារជាថ្មីម្ដងទៀត ក្រោយក្រុមហ៊ុនមានការផ្អាលដំណើរការរយៈពេលពីរខែមកនេះ។ ការវិលត្រឡប់នៃការងារធ្វើឲ្យលោកជឿជាក់ថា ស្ថានភាពដែលប្រជាជនកំពុងប្រឈមនេះ បានកំពុងនឹងមានកែប្រែសភាពការណ៍ឡើងវិញ ដែលវាជារឿងល្អប្រសើរមួយសម្រាប់រូបលោក។

លោក ពុង គឺជាបុគ្គលិកធ្វើការនៅឯក្រុមហ៊ុនផលិតកម្មមួយ ក្នុងចំណោមក្រុមហ៊ុនទាំងបីដែល ប្រតិបត្តិគ្រប់គ្រងដោយក្រុមហ៊ុនដុងហ្វាងដុង រឺក្រុមហ៊ុនទូរស័ព្ទចល័តវ៉ូហាន។ ក្នុងស្ថានភាពដ៏វឹកវរនាពេលកន្លងទៅ ពុំមានការធ្វើការ ដោយពេញលេញពីបុគ្គលិកក្រុមការងារក្ដី ក៏ក្រុមហ៊ុននូវតែអនុវត្តផលិតការបញ្ជាទិញរបស់អតិថិជន ឲ្យទាន់ពេលកំណត់ ដោយមានឆន្ទៈសំខាន់ក្នុងការប្រុងប្រយ័ត្ន ចំពោះវីរុស ​Covid-19។ ហើយពេលនេះការប្រតិបត្តិការងារ ចាប់ផ្តើមបំពេញសារជាថ្មីឡើងវិញ​ ជាមួយការរីករាយពលករទាំងអស់គ្នា៕

You might also like More from author