វៀតណាម​រក​ឃើញ​អ្នក​ឆ្លង COVID-19 ៧​នាក់​ទៀត ក្នុង​នោះ​មាន​អ្នក​ទើប​ត្រឡប់​ពីថៃ អង់គ្លេស និង​អាមេរិក, ចំនួន​សរុប ១៤៨​ករណី

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនាថ្ងៃព្រហស្បតិ៍នេះ បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ០៧នាក់ថ្មីទៀត ដែលធ្វើឲ្យចំនួនតួលេខសរុបកើនដល់ ១៤៨នាក់។ នេះបើតាមការដកស្រង់ការផ្សាយពី ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែ មីនា ឆ្នាំ២០២០។

បើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលវៀតណាម ក្នុងចំណោម ០៧ករណីថ្មីខាងលើ មានម្នាក់ជាជនជាតិបារាំង ម្នាក់ជាជនជាតិ អាហ្រ្វិកខាងត្បូង និង ០៥នាក់ជាជនជាតិវៀតណាមក្នុងនោះ ០៤នាក់ទើបតែត្រឡប់មកវៀតណាមវិញ ពីចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងថៃ។

គួរជម្រាបថា គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០ ប្រទេសវៀតណាមបានរកឃើញអ្នកឆ្លង COVID-19 សរុប ១៤៨នាក់ ដែលក្នុងនោះ ១៧នាក់បានជាសះស្បើយ និងមិនទាន់មានអ្នកជំងឺណាម្នាក់ បាត់បង់ជីវិតនៅឡើយទេ។ ជាមួយគ្នានេះ វៀតណាមក៏មានករណីសង្ស័យសរុប ១,៦៤៣ករណីផងដែរគិតត្រឹមថ្ងៃដដែលនេះ ហើយប្រមាណ ៤៥,០០០នាក់ផ្សេងទៀត កំពុងបន្តស្ថិតក្រោមការតាមដានសុខភាព និងនៅដាច់ដោយឡែក៕

You might also like More from author