អ្នកជំនាញ​នេប៉ាល់ ប្រើ​ពេល​​ពីរឆ្នាំ វាស់​កម្ពស់​ភ្នំ Everest ឡើងវិញ ខណៈ​​មាន​​ការព្រួយ​បារម្ភ​ថា វា​ត្រូវ​បាន​ស្រុតចុះ​បន្ទាប់​ពី​រញ្ជួយដី!

- Advertisement -

(នេប៉ាល់)៖ ក្រុមអ្នកជំនាញនេប៉ាល់នឹងត្រូវប្រើពេលពីរឆ្នាំ ដើម្បីវាស់កម្ពស់របស់ភ្នំ Everest ឡើងវិញ បន្ទាប់ពីគ្រោះរញ្ចួយដីកាលពីឆ្នាំ២០១៥ បានធ្វើឱ្យគេព្រួយបារម្ភថា កម្ពស់នៃ ភ្នំដ៏ខ្ពស់ជាងគេនៅលើពិភពលោកមួយនេះ អាចស្រុតចុះជាងមុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅល្ងាចថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០១៧។

រដ្ឋាភិបាលនេប៉ាល់ នឹងដឹកនាំការវាស់កម្ពស់នេះដោយខ្លួនឯង ដោយនឹងត្រូវចំណាយប្រាក់ជាង ១៩.៤លានដុល្លារ ប៉ុន្តែបើតាមសារព័ត៌មាន The Kathmandu Post  អាចនឹងត្រូវ ចំណាយប្រាក់ដល់ទៅ ១៣៦លានដុល្លារ ឯណោះដើម្បីដំណើរការគំរោងនេះ។ ជាងនេះទៅទៀត គំរោងវាស់កម្ពស់នេះ ក៏នឹងធ្វើការសិក្សាផងដែរពាក់ព័ន្ធនឹងព័ត៌មានស្ដីពីផលប៉ះពាល់ នៃបម្រែបម្រួលអាកាសធាតុនៅលើកំពូលភ្នំ Everest ហើយដំណើរការវាស់កម្ពស់ ត្រូវបានចាប់ផ្ដើមកាលពីសប្ដាហ៍មុនមកម្លេះ នៅឯស្រុក Udayapur។

គួរបញ្ជាក់ថា ភ្នំ Everest មានកម្ពស់ ៨,៨៤៨ម៉ែត្រ តែក្រោយគ្រោះរញ្ជួយដីកំរិត ៧.៨រ៉ិចទ័រ កាលពីឆ្នាំ២០១៥ ផ្កាយរណប Europe’s Sentinel-1A បានបង្ហាញរូបភាពជាច្រើន ដែលបញ្ជាក់ថា កម្ពស់ភ្នំនេះអាចមានការស្រុតចុះ៕

You might also like More from author