ប្រជាជន​​ត្រូវ​ជម្លៀស​​ ទៅកាន់​កោះ​ក្បែរ​ខាង ​ខណៈ​ភ្នំភ្លើង​លើកោះ ​«Ambae»​ ឲ្យសញ្ញា​​កាន់តែ​មិន​ស្រួល​

- Advertisement -

(សូវ៉ា)៖ អាជ្ញាធរប្រទេសដែនកោះ វ៉ានួទូ (Vanuatu) បានឱ្យដឹងនៅថ្ងៃសុក្រនេះថា ការជម្លៀសប្រជាជនទៅកាន់តំបន់មានសុវត្ថិភាពបាន និងកំពុងធ្វើឡើង ខណៈភ្នំភ្លើងនៅលើកោះ អាមប៊ែរ () នៅបន្តសកម្មភាពផ្ទុះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១០ ខែសីហា ឆ្នាំ២០១៨។

យោងតាមសារព័ត៌មាន Vanuatu’s Daily Post តាមរយៈការស្រង់សម្ដីពីមន្ត្រីនៅក្នុងតំបន់បានញ្ជាក់ថា ផលប៉ះពាល់ដោយសារតែភ្នំភ្លើង ម៉ារ៉ាណូ វុយ (Marano Vui) កាន់តែមានសភាពធ្ងន់ធ្ងរឡើង ដោយវាបានបង្កការរំខានដល់ការផ្គត់ផ្គង់ជាច្រើននៅក្នុងតំបន់ ជាមួយការ បញ្ចេញផេះយ៉ាងក្រាស់ក្រែលទៅលើដែនអាកាស។ ជាមួយគ្នាអាជ្ញាធរបានសម្រេចិត្ត ជម្លៀសប្រជាជនច្រើនជាង ១១,០០០នាក់ចេញពីកោះ Ambae ទៅកាន់កោះក្បែរខាង ដូចជា ម៉ែវូ (Maewo) ជាដើម។

គួរបញ្ជាក់ថា បច្ចុប្បន្នភ្នំភ្លើង Marano Vui ត្រូវបានប្រកាសដាក់ក្នុងគ្រាអាសន្នកម្រិតលេខ ០៣ ប៉ុន្តែការសង្កេតថ្មីៗនេះបាន បង្ហាញថា សកម្មភាពភ្នំភ្លើងមួយនេះបានកើនឡើងពី ១០ ទៅ ២០ដង ហើយហានិភ័យនៃការបញ្ចេញកម្អែរភ្នំភ្លើងចេញមកក្រៅ នៅមានអត្រាខ្ពស់៕

You might also like More from author