អ្នក​ប្រើប្រាស់​រាយការណ៍៖ YouTube កំពុង «Error» ជា​លក្ខណៈ​សកល​លោក

- Advertisement -

(វ៉ាស៊ីនតោន)៖ វិដេអូនៅក្នុង YouTube ត្រូវបានគេរាយការណ៍ថា មានបញ្ហាបើកមិនចេញ (Errors) នៅថ្ងៃនេះ ហើយបើទោះជា គេហទំព័រនៃបណ្ដាញទំនាក់ទំនងសង្គមមួយនេះ នៅតែបើកចេញក៏ដោយ ក៏ប៉ុន្តែអ្នកប្រើប្រាស់ទាំងអស់មិនអាចបើកមើល Videos ឃើញនោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១៨។

ក៏ប៉ុន្តែភ្លាមៗមិនទាន់មានការបញ្ជាក់ណាមួយពីក្រុមហ៊ុនថា Youtube ត្រូវបានគេ Hack ឬយ៉ាងណានោះទេ ដោយគ្រាន់តែពេល អ្នកប្រើប្រាស់ទាំងអស់នៅលើពិភពលោក បើកមើល Youtube បានបង្ហាញសារមួយថា «សូមព្យាយាមម្ដងទៀត»

You might also like More from author