ស្ពាន​ឆ្លង​សមុទ្រ វែង​ជាង​គេ​បំផុត​លើ​ពិភពលោក ​ត​ភ្ជាប់​ពី​ក្រុង​ហុងកុង ទៅ​ក្រុង​ម៉ាកាវ ត្រូវ​បាន​ប្រទេស​ចិន បើក​សម្ពោធ​ជា​ផ្លូវការ

- Advertisement -

(ហុងកុង)៖ ប្រទេសចិន នាថ្ងៃអង្គារនេះ បានបើកសម្ពោធស្ពានឆ្លងសមុទ្រប្រវែងជាងគេបំផុតលើលោក ដែលតភ្ជាប់រវាងទីក្រុងហុងកុង ទីក្រុងហ្ស៊ូហៃ និងតំបន់ស្វយ័តម៉ាកាវ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី២៣ ខែតុលា ឆ្នាំ២០១៨។

ស្ពានដ៏វែងនេះ រួមផ្សំឡើងពីកំណាត់ស្ពាននិងផ្លូវថ្នល់ជិត៣៥គីឡូម៉ែត្រ ព្រមទាំងផ្លូវរូងក្រោមផ្ទៃសមុទ្រប្រវែង៦.៧គីឡូម៉ែត្រ ដែលតភ្ជាប់រវាងកោះសិប្បនិម្មិត ដើម្បីកុំឲ្យបង្កភាពរាំងស្ទះដល់ការធ្វើដំណើររបស់កប៉ាល់។ ស្ពានហុងកុង-ហ្ស៊ូហៃ-ម៉ាកាវ ត្រូវបានបើកសម្ពោធនាព្រឹកថ្ងៃអង្គារនេះ ក្រោមអធិបតីភាពរបស់ប្រធានាធិបតីចិន លោក ស៉ី ជិនពីង។

គួរជម្រាបថា ស្ពានខាងលើ នឹងចាប់ផ្តើមធ្វើប្រតិបត្តិចាប់ពីថ្ងៃពុធស្អែក ក្រោយពីស្ថិតក្រោមការសាងសង់អស់រយៈពេល ០៩ឆ្នាំ៕

You might also like More from author