ទីភ្នាក់ងារ​​អវកាស​រុស្ស៊ី «Roscosmos» កំពុង​​អភិវឌ្ឍន៍​យាន​​អវកាស​ថ្មី ដើរ​​ដោយ​ចំហាយ​​​ថាមពល​​​នុយក្លេអ៊ែរ!

- Advertisement -

(ម៉ូស្គូ)៖ ប្រទេសរុស្ស៉ីនាថ្ងៃចន្ទនេះ បានប្រកាសពីការធ្វើតេស្តដោយជោគជ័យទៅលើប្រព័ន្ធបញ្ចុះកម្តៅនៃយានអវកាស ដែលដើរដោយថាមពលនុយក្លេអ៊ែរ ដែលជាផ្នែកសំខាន់បំផុតនៃយានអវកាសប្រភេទនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨។

ការធ្វើតេស្តខាងលើត្រូវបានធ្វើឡើង នៅក្រោមលក្ខខណ្ឌដែលមានលក្ខណៈស្រដៀងទៅនឹងលំហអវកាសបំផុត។ គម្រោងនេះត្រូវបានអភិវឌ្ឍន៍ឡើង ដោយមជ្ឈមណ្ឌលស្រាវជ្រាវ ឃែលឌីស (Keldysh) ក្រោមសំណើរបស់ទីភ្នាក់ងារអវកាសរុស្ស៉ី Roscosmos។ ចាប់តាំងពីឆ្នាំ២០១០មក ប្រទេសរុស្ស៉ីបាន និងកំពុងតែបន្តធ្វើការអភិវឌ្ឍគម្រោងពិសេសមួយ ដើម្បីបង្កើតយានអវកាស ដែលដើរដោយការបំលែងថាមពលកម្តៅនុយក្លេអ៊ែរទៅលើថាមពលអគ្គិសនី។

គួរជម្រាបផងដែរថា កាលពីខែមីនាកន្លងទៅ ទីភ្នាក់ងារ Roscosmos បានបង្ហាញពីគម្រោង ចំណាយទុនប្រហែល ២៧.៧លានដុល្លារ ដើម្បីអភិវឌ្ឍន៍គ្រាប់រ៉ុក្កែតមួយដែលមានសមត្ថភាពដឹកជញ្ជូនខ្លាំង ហើយគម្រោងនេះត្រូវគេរំពឹងថា នឹងហើយរួចរាល់នៅចុងខែតុលា ឆ្នាំ២០១៩៕

You might also like More from author