នាយករ​ដ្ឋមន្ត្រី​ឥណ្ឌ លោក ណារិនដ្រា ម៉ូឌី អញ្ជើញ​ជាអធិប​តីភាព ម្ពោធ​រូបសំណាក​ ខ្ពស់បំផុត​នៅ​លើពិភពលលោក​

- Advertisement -

(ញូដេលី)៖ នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នាថ្ងៃពុធនេះ បានដាក់សម្ពាធរូបសំណាកខ្ពស់ជាងគេបំផុតលើលោក នៅឯរដ្ឋហ្គូចារ៉ាត (Gujarat) ស្ថិតនៅភាគខាងលិចប្រទេស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅរសៀលថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨។

រូបសំណាកកម្ពស់ ១៨២ម៉ែត្រនេះ ត្រូវបានសាងសង់ឡើង ដើម្បីឧទ្ទិសដល់លោក សាដា វ៉លឡាបបៃ ផាធែល (Sardar Vallabhbhai Patel) ដែលជារដ្ឋមន្រ្តីកិច្ចការផ្ទៃក្នុងនិងជាឧបនាយករដ្ឋមន្រ្តីដំបូងបំផុតនៃប្រទេសឥណ្ឌា ក្រោយការទទួលបានឯករាជ្យពីអង់គ្លេសកាលពីឆ្នាំ១៩៤៧។

លោក Sardar Patel បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការតស៊ូស្វែងរកសេរីរបស់ប្រទេសឥណ្ឌា និងជាថ្នាក់ដឹកនាំប្រកបដោយប្រជាប្រិយភាពម្នាក់ ដែលមានការយកចិត្តទុកដាក់ខ្លាំង ទៅលើសុខុមាលភាពប្រជាកសិករឥណ្ឌា។ រូបសំណាកដ៏ធំមហិមានេះ មានតម្លៃសាងសង់សរុបរហូតដល់ជាង ៤០០លានដុល្លារសហរដ្ឋអាមេរិក។

គួរជម្រាបថា សម្រាប់ថ្ងៃបើកសម្ពោធរូបសំណាកតំណាងឲ្យការរួបរួមជាតិនេះ ក៏ត្រូវជាខួបកំណើតទី ១៤៣ឆ្នាំ របស់លោក Patel ផងដែរ។ រូបសំណាកដ៏ខ្ពស់នេះ ត្រូវគេអះអាងថា អាចធន់នឹងកម្លាំងខ្យល់មានល្បឿនរហូតដល់ ៦០ម៉ែត្រក្នុងមួយវិនាទីបាន និងអាចទប់ទល់ជាមួយគ្រោះរញ្ជួយដី និងរំញ័រផ្សេងៗផងដែរ។ សម្រាប់សាធារណជន នឹងអាចចូលទស្សនរូបសំណាកនេះ បានចាប់ពីថ្ងៃទី០៣ ខែវិច្ឆិកា តទៅ។

មុនពេលមានរូបសំណាកលោក Sardar Vallabhbhai Patel គឺរូបសំណាកព្រះពុទ្ធ Spring Temple Buddha របស់ចិនទៅវិញទេ ដែលមានកម្ពស់ខ្ពស់គេបំផុតលើលោក គឺ ១២៨ម៉ែត្រ។ រូបសំណាករបស់លោក Patel មានកម្ពស់ស្ទើរតែស្មើនឹងកម្ពស់រូបសំណាកស្រ្តីតំណាងសេរីភាព (Statue of Liberty) (៩៣ម៉ែត្រ) នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិកដល់ទៅពីរដង៕

 

You might also like More from author