ទីក្រុង​វេនីស ប្រទេស​​អ៊ីតាលី ជួប​គ្រោះ​ទឹក​ជំនន់ ឈាន​ដល់​កម្រិត​ប្រកាស​អាសន្ន ​​ខណៈ​មាន​មនុស្ស ៥​នាក់ ស្លាប់​​បាត់​បង់​ជីវិត!

- Advertisement -

(អ៊ីតាលី)៖ ជាប្រវត្តិសាស្រ្ត ដែលប្រទេសអ៊ីតាលី បានជួបប្រទះនូវគ្រោះទឹកជំនន់ ឈានដល់កម្រិតប្រកាសអាសន្ន នៅទីក្រុងវេនីស ហើយភ្ញៀវទេសចរណ៍ដែលរស់នៅ តំបន់ទឹកភ្លៀងធ្លាក់ខ្លាំង ត្រូវបានគេស្នើសុំឲ្យជម្លៀសចេញ ពីផ្លូវ Mark’s Square ហើយយ៉ាងហោចណាស់ មានមនុស្ស៥នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងគ្រោះធម្មជាតិមួយនេះ។

ភ្ញៀវទេសចរណ៍ ត្រូវបានគេឃាត់ មិនឲ្យចូលក្នុងផ្លូវ ដែលមានទឹកជម្រៅជ្រៅ បន្ទាប់ពីកម្ពស់ទឹក បានកើនឡើងលើសពី៥ហ្វីត ឬ ៥៩អ៊ីង នៅពេលរសៀល ដែលកម្ពស់ទឹកនេះ គឺកើនឡើងមានតែ៥ដង ប៉ុណ្ណោះ នៅក្នុងប្រវត្តិសាស្រ្ត។

អភិបាលខេត្ត Veneto លោក Luca Zaia បាននិយាយថា ទឹកជំនន់នៅសប្តាហ៍នេះ អាចឈានដល់កំរិតប្រកាសអាសន្ន ដែលបានកើតឡើង ដូចកាលពីឆ្នាំ ១៩៦៦ ដោយបានវាយប្រហារទីក្រុង វេនីស និងបំផ្លិចបំផ្លាញមជ្ឈមណ្ឌលប្រវត្តិសាស្ត្រ ផ្លូរ៉ង់។ គ្រប់តំបន់ Veneto គឺលោតសញ្ញាក្រហម ប្រកាសអាសន្ន នៅពេលរលកអាកាសធាតុ មិនអំណោយផល។

ប្រជាជនខាងជើងប្រទេសអ៊ីតាលី ស្ទើរតែទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះឥទ្ធិពលនៃខ្យល់ព្យុះមួយនេះ ដោយសារតែមានខ្យល់បក់ កើនឡើងរហូតដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង និងកម្ពស់នៃភ្លៀងធ្លាក់ នៅកន្លែងខ្លះ ស្មើនឹងកម្រិតទឹក ដែលធ្លាក់ចុះក្នុងរយៈពេលជាច្រើនខែ។ ខ្យល់បក់ខ្លាំង បណ្ដាលឲ្យដើមឈើនៅតាមដងផ្លូវ ត្រូវដួលរលំ ដោយមានអ្នកធ្វើដំណើរឆ្លងកាត់ ស្លាប់ចំនួន៤ករណី នៅទីក្រុង Naples, Lazio និង Liguria។

គ្រួសារមួយចំនួន បានបីកូនៗពរលើស្មា ឆ្លងកាត់ពាសពេញផ្លូវ ដែលទិដ្ឋភាពមួយនេះ ហាក់បីដូចជាសាលា និងមន្ទីរពេទ្យ ត្រូវបានបិទពេញទីក្រុង ចំណែកឯប្រជាជន ណែនាំមិនចាកចេញទៅក្រៅ។ ភ្ញៀវទេសចរណ៍មួយចំនួន បានពាក់ស្បែកជើងដល់ភ្លៅ ហើយអ្នកខ្លះទៀត ដើរឆ្លងទឹក ដោយយួរស្បែកជើងកាន់នឹងដៃ រួមជាមួយនឹងមានឥវ៉ាន់ នៅនឹងខ្លួន។

អាជ្ញាធរ បានប៉ាន់ស្មានថា ៧០ ភាគរយ នៃទីក្រុងអាងទឹកស្អុយ ត្រូវបានជន់លិច ដោយទឹកជំនន់នាពេលបច្ចុប្បន្ននេះ។ ក្រសួងមហាផ្ទៃបានចេញសេចក្ដីប្រកាស ឲ្យមន្រ្តីនៅក្នុងតំបន់ដែលរងការប្រហារដោយព្យុះ ប្រហែលពាក់កណ្តាលប្រទេស ត្រូវពិចារណា បិទសាលារៀន និងកន្លែងធ្វើការ រយៈពេលពីរថ្ងៃ ក្រោយមានទឹកជន់លិច៕

You might also like More from author