«NASA» កំពុង​សិក្សា​​គំរោង​បង្កើត មូលដ្ឋាន​​ស្វ័យប្រវត្តិ ដើម្បី​ផលិត​​ឥន្ធនៈ​ លើ​ភព​អង្គារ​ផ្ទាល់

- Advertisement -

(វ៉ាស៊ីនតោន)៖ មូលដ្ឋានស្វ័យប្រវត្តិមួយ ដែលកំពុងស្ថិតក្រោមការអភិវឌ្ឍរបស់ទីភ្នាក់ងារអវកាស NASA ត្រូវគេរំពឹងថា នឹងអាធធ្វើការទាញយកធនធាននានាពីផ្ទៃដី និងបរិយាកាសភពអង្គារ (Mars) ដែលចាំបាច់ក្នុងការផលិតជាឥន្ទនៈ ដោយវាអាចជាប្រយោជន៍ធំមួយ សម្រាប់បេសកកម្មណាមួយនាថ្ងៃអនាគត ឆ្ពោះទៅកាន់ដែនដីនោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨។

អ្នកវិទ្យាសាស្រ្តមួយក្រុមនៅ NASA ទំនងជាបានរកឃើញមធ្យោបាយមួយ ដើម្បីបំលែងដីរបស់ភពក្រហមនេះ ឲ្យប្រែក្លាយទៅជាឥន្ទនៈសម្រាប់ប្រើប្រាស់ជាមួយគ្រាប់រ៉ុក្កែតបាន ខណៈបើជោគជ័យបេសកកម្មនាពេលអនាគតទៅកាន់ភពអង្គារ អាចនឹងលែងត្រូវការដាក់ស្តុកឥន្ទនៈបន្ថែម សម្រាប់ការធ្វើដំណើរត្រឡប់មកវិញទៀតហើយ។

មុខងាររបស់ប្រព័ន្ធរោងចក្ររ៉ូបូតខាងលើ គឺចម្រាញ់យកទឹកចេញពីស្រទាប់ដីរបស់ភពអង្គារ ហើយប្រើបច្ចេកទេសគីមីសាស្រ្តហៅថា Electrolysis ដើម្បីប្រែក្លាយសារធាតុរាវនេះ ឲ្យទៅជាអ៊ីដ្រូសែន និងអុកស៊ីសែន។ បន្ទាប់មកអុកស៊ីសែននោះ នឹងត្រូវលាយបញ្ចូលជាមួយកាបូន ដែលទាញយកពីបរិយាកាសរបស់ Mars ដើម្បីផលិតចេញជាមេតាន ដែលអាចប្រើសម្រាប់ធ្វើជាឥន្ទនៈបាន។

ទោះជាបែបនេះក្តី ក្រុមអ្នកវិទ្យាសាស្រ្តខាងលើបានសង្កត់ធ្ងន់ថា នៅមានបញ្ហាប្រឈមផ្នែកបច្ចេកទេសជាច្រើនទៀតដែលត្រូវដោះស្រាយ ដើម្បីអាចធានាថា កិច្ចខិតខំប្រែងប្រែងនេះនឹងទទួលបានជោគជ័យ។ កាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ ក្រុមអ្នកវិទ្យាសាស្ត្រធ្លាប់បានអះអាងថា បច្ចេកវិទ្យានាំមនុស្សទៅភពអង្គារអាចនឹងមិនមែនជារឿងត្រូវឈឺក្បាលឡើយ ប៉ុន្តែការនាំមនុស្សពីភពអង្គារមកផែនដីទៅវិញនោះទេ ទើបជារឿងដែលលំបាកបំផុត។

គួរបញ្ជាក់ថា អង្គការ NASA បានងាករេចង្កូត តាមការបញ្ជារបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ក្នុងការនាំមនុស្សជាន់ឋានព្រះច័ន្ទនោះហើយ ប៉ុន្តែទោះបីជាបែបនេះក្តីការនាំមនុស្សទៅភពអង្គារដែលជាគោលដៅធំ គឺនៅតែស្ថិតនៅក្នុងការអភិវឌ្ឍជាបណ្តើរៗ ប៉ុន្តែវាត្រូវបានពន្យារពេលទៅដល់ឆ្នាំ២០៤០ ឯណោះ៕

You might also like More from author