ប៉េកាំង៖ ឃាត់​​ខ្លួន បុរស​ម្នាក់​ ចូល​ចាក់​ក្មេងៗ​បឋមសិក្សា​​២០នាក់​ឲ្យ​រងរបួស​ធ្ងន់-ស្រាល

(ប៉េកាំង)៖ កូនសិស្សចំនួន ២០នាក់ត្រូវបានបុរសម្នាក់ចាក់ឲ្យរបួសនាថ្ងៃអង្គារនេះ ក្នុងសាលារៀនមួយកន្លែងនៅ ទីក្រុងប៉េកាំង ហើយបន្ទាប់ជនសង្ស័យរូបនេះត្រូវបានប៉ូលិសចិនឃាត់ខ្លួន។ នេះបើតាមការដកស្រង់ការ ផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៨ ខែមករា ឆ្នាំ២០១៩។

ហេតុការណ៍ខាងលើបានកើតឡើង នៅសាលាបឋមសិក្សាមួយកន្លែងក្នុងសង្កាត់ ស៊ីចេង (Xicheng) នៃរដ្ឋធានី ប៉េកាំង ប្រទេសចិន ហើយក្នុងចំណោមកូនសិស្សដែលរងរបួសទាំងនោះមាន ០៣នាក់របួសធ្ងន់ ប៉ុន្តែពុំរងការគំរាមកំហែងដល់អាយុជីវិតនោះឡើយ។

គួរជម្រាបថា ពុំទាន់មានការបញ្ជាក់លម្អិតអ្វីទៀតឡើយជុំវិញហេតុការណ៍ខាងលើនេះ ដោយគ្រាន់តែគេដឹងថា បុរសម្នាក់ដែលបានប្រព្រឹត្តសកម្មភាពខាងលើត្រូវបានប៉ូលិសចាប់ឃាត់ខ្លួនយកទៅអធិការដ្ឋានរួចហើយ៕

You might also like More from author