ការចុះ​​លំដាប់​ថ្នាក់​សាកល​វិទ្យាល័យ​​សិចនៅ​ជប៉ុន កំពុង​​ក្លាយ​ជា​រឿង​រសើប និង​បង្ក​បញ្ហា​ធំដល់​​ទស្សនា​វដ្តីមួយ…

(តូក្យូ)៖ ទស្សនាវដ្តីសម្រាប់បុរសមួយនៅជប៉ុន បានចេញមុខសុំទោសជាសាធារណៈ ក្រោយពីខ្លួនបានចេញ ផ្សាយនូវអត្ថបទមួយ ដែលបង្ហាញអំពីលំដាប់ថ្នាក់នៃសាកលវិទ្យាល័យនានានៅជប៉ុន ដែលងាយក្នុងការពង្វក់ សិស្សនារីៗនៅក្នុងនោះមករួមភេទ កំឡុងពេលដែលមានពិធីជប់លៀង និងផឹកស៊ីជាដើម។ នេះបើតាមការដក ស្រង់ការចេញផ្សាយដោយ BBC នាព្រឹកថ្ងៃពុធ ទី០៩ ខែមករា ឆ្នាំ២០១៩។

ទស្សនា Spa ខាងលើនេះ ទើបតែបានបញ្ចេញទស្សនាវដ្តីលេខរៀងថ្មីប្រចាំសប្តាហ៍របស់ខ្លួនកាលពីពេលថ្មីៗនេះ ហើយក្រោយការចេញផ្សាយនោះភ្លាមៗ ក៏មានផ្ទុះការរិះគន់ពីសាធារណៈជន ជាពិសេសសាកលវិទ្យាល័យ ដែលស្ថិតនៅលេខរៀងកំពូលៗនោះតែម្តង។ ការតវ៉ាក៏ត្រូវបានធ្វើឡើងផងដែរ ដោយស្ត្រីមួយរូបបានចេញ យុទ្ធនាការមួយ ដើម្បីទាមទារឲ្យម្ចាស់ទស្សនាវដ្តីខាងលើនេះ ចេញមុខសុំទោសជាសាធារណៈ និងលុបចោល នូវអត្ថបទលំដាប់ថ្នាក់សាកលវិទ្យាល័យសិច ដែលខ្លួនបានចុះផ្សាយនោះភ្លាម ព្រោះវាត្រូវបានចាត់ទុកជាមើលងាយស្ត្រីជាសិស្សសាលា និងមុខមាត់នៃវិស័យអប់រំរបស់ជប៉ុន។

ជុំវិញបញ្ហារសើបខ្លាំងខាងលើនេះ ម្ចាស់ទស្សនាវដ្តីជប៉ុនបានចេញមុខសុំទោសដោយមានអត្ថន័យយ៉ាងដូច្នេះថា «យើងខ្ញុំសូមអភ័យទោស ចំពោះការប្រើប្រាស់សំណេរដែលប៉ះពាល់ដល់អ្នកអានទាំងឡាយ និងចំពោះការ ចុះលំដាប់ថ្នាក់សាកលវិទ្យាល័យនានា ជាមួយនិងឈ្មោះថែមទៀត។ វាបានចេញនូវលទ្ធផលហើយ ដែល នោះគឺការធ្វើឲ្យអ្នកអាននានាខឹងសម្បារ…។ ក្នុងបញ្ហាដែលពាក់ព័ន្ធផ្លូវភេទបែបនេះ យើងនឹងធ្វើអ្វីៗដែល អាចធ្វើទៅបានក្នុងនាមជាទស្សនាវដ្តីមួយ ដើម្បីឲ្យសមស្របទៅតាមមតិគ្រប់ទិសទី…»

គួរបញ្ជាក់ថា អត្ថបទរបស់ទស្សនាវដ្តី Spa គឺសំដៅទៅលើពិធីជប់លៀងមួយប្រភេទនៅជប៉ុន ដែលបុរសៗ អាចជួលនារីមកបម្រើការសប្បាយ រួមទាំងការរួមភេទជាមួយពួកគេផងដែរ ដោយក្នុងនោះត្រូវបានគេអះអាងថា អាចមានទាំងសិស្សនារីនៃមហាវិទ្យាល័យ ដែលចង់បានប្រាក់ ឬការកម្សាន្តថែមទៀតផង។

ពិធីជប់លៀងប្រភេទខាងលើនេះ គឺត្រូវបានបង្ហើបឲ្យដឹងថា បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៥ ខែធ្នូ កន្លងទៅនេះ ដោយវាមិនមែនជាការពេញនិយមសម្រាប់តែបុរសភេទនោះទេ ប៉ុន្តែនារីៗក៏រីករាយខ្លាំងផងដែរ ព្រោះសូម្បីតែ App ទូរស័ព្ទក៏ត្រូវបានបង្កើតឡើង ដើម្បីសម្រួលឲ្យពួកគេ ងាយស្រួករកដៃគូជាបុរស ដើម្បីសប្បាយជាមួយគ្នា ផងដែរ៕

You might also like More from author