ស្ថាបនិក Facebook មាន​គម្រោង​​បើក​កិច្ច​​ពិភាក្សា​​ធំមួយ​នៅ​អាមេរិក ស្តីពី​អនាគត​បច្ចេកវិទ្យា​​នៅ​​ក្នុង​សង្គម

(សាន់ហ្វ្រាន់ស៊ីស្កូ)៖ នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Facebook លោក Mark Zuckerberg បាននិយាយថា លោកមានគម្រោងរៀបចំកិច្ចពិភាក្សាសាធារណៈមួយពាក់ព័ន្ធនឹងអនាគតបច្ចេកវិទ្យានៅក្នុងសង្គមអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០៩ ខែមករា ឆ្នាំ២០១៩។

លោក Mark Zuckerberg បានបញ្ជាក់ទៀតថា នៅក្នុងឆ្នាំ២០១៩នេះ លោកនឹងរៀបចំកិច្ចពិភាក្សាសាធារណៈជា បន្តបន្ទាប់ទាក់ទិននឹងអនាគតបច្ចេកវិទ្យា ឱកាស និងការប្រកួតប្រជែងនៅក្នុងវិស័យនេះជាដើម។ បន្ថែមពីលើ នេះលោកក៏បានសន្យាដែរថា នឹងរៀបចំកិច្ចសន្ទនាជាមួយថ្នាក់ដឹកនាំនានា ក្រុមអ្នកជំនាញ និងមជ្ឈដ្ឋានជាច្រើន មកពីវិស័យខុសៗគ្នាជាទៀតទាត់ ដើម្បីពិភាក្សាគ្នាលើបញ្ហាប្រឈមនានា។

គួរបញ្ជាក់ថា បើតាមលោក Zuckerberg កាលពីឆ្នាំ២០១៨ លោកបានចំណាយពេលពេញមួយឆ្នាំ ក្នុងការដោះ ស្រាយបញ្ហាធំៗជាច្រើនរបស់ Facebook ក្នុងនោះរួមមានការចោទប្រកាន់ថា ក្រុមហ៊ុនបណ្ដាញទំនាក់ទំនង សង្គមមួយនេះបរាជ័យក្នុងការការពារទិន្នន័យរបស់អ្នកប្រើប្រាស់ក៏ដូចជាទប់ស្កាត់ការរើសអើង ការប្រកាន់ពូជ សាសន៍ និងការ Hack នៅលើ Facebook ជាដើម៕

You might also like More from author