ក្រុមហ៊ុន​​​អាមេរិក AT&T កំពុង​បង្ក​ឲ្យ​អតិថិជន​ខឹង​​សម្បារ​ជាខ្លាំង ដោយ​សារការ​ក្លែង​បន្លំ​ប្រព័ន្ធ 4G ទៅ​ជា 5G!

(ញូយ៉ក)៖ ក្រុមហ៊ុនទូរគមនាគមន៍អាមេរិក AT&T បានទទួលរងការរិះគន់យ៉ាងខ្លាំងពីក្រុមហ៊ុនគូប្រជែង សម្រាប់ការបំភ័ន្តអ្នកប្រើប្រាស់ឱ្យ ជឿជាក់ថា ការធ្វើបច្ចុប្បន្នភាព (upgraded) ប្រព័ន្ធ 4G របស់ខ្លួនគឺជាប្រព័ន្ធ 5G ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០៩ ខែមករា ឆ្នាំ២០១៩។

អ្នកប្រើប្រាស់ទូរស័ព្ទដៃស្មានហ្វូតប្រភេទ Android ដែលបានធ្វើបច្ចុប្បន្ន (updated) បានរកឃើញផ្ទំាង LTE ឬ 4G នៅលើស្រ្គីនទូរស័ព្ទ របស់ពួកគេលោតអក្សរ 5G E ឬ 5G Evolution។ ដោយឡែកកាលពីខែធ្នូ ឆ្នាំ២០១៨ ក្រុមហ៊ុន AT&T ក៏បានប្រកាសដែរថា ខ្លួននឹងក្លាយជាក្រុមហ៊ុនអាមេរិកដំបូងគេ និងតែមួយគត់ដែលផ្ដល់សេវាកម្ម 5G នៅតាមទីក្រុងចំនួន ១២ របស់សហរដ្ឋអាមេរិក។ ប៉ុន្តែអ្នកជំនាញខ្លះបានអះអាងថា នេះគ្រាន់តែជាយុទ្ធសាស្ត្រទីផ្សាររបស់ក្រុមហ៊ុនមួយប៉ុណ្ណោះ ហើយថាបើទោះជា 5G E អាចដំណើរការលឿនជាង 4G ក៏ដោយតែវានៅតែជាប្រភេទ 4G នៅឡើយ។

បន្ថែមពីលើនេះក្រុមហ៊ុន AT&T បានទទួលរងការរិះគន់យ៉ាងខ្លាំងពីក្រុមហ៊ុនគូប្រជែង សម្រាប់ការបំភ័ន្តអ្នកប្រើប្រាស់ឱ្យជឿជាក់ថា ការធ្វើបច្ចុប្បន្នភាព (upgraded) ប្រព័ន្ធ4G របស់ខ្លួនគឺជាប្រព័ន្ធ 5G ហើយ។ ជាក់ស្ដែងវីដេអូមួយបង្ហោះនៅលើ Twitter ជាមួយផ្ទាំង រូបភាពក្រុមហ៊ុន T-Mobile បានបិទស្ទីគឃើ 9G លើ logo LTE ជាការឌឺដងផ្លែផ្កាដាក់ក្រុមហ៊ុនទូរគមនាគមន៍អាមេរិកមួយនេះ។

គួរបញ្ជាក់ថា បើតាមក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក Qualcomm 5G គឺមានល្បឿនលឿងជាង 4G ជាមួយអាត្រាទិន្នន័យខ្ពស់បំផុត 20 Gigabits ក្នុងមួយវិនាទី និងអាត្រាទិន្នន័យមធ្យមជាច្រើនជាង 100 Megabits ក្នុងមួយវិនាទី៕

You might also like More from author