ចិន​ដាក់​​ពិន័យ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល ​៥១រូប ដោយសារ​​ប្រព្រឹត្ត​ខុស​​តួនាទី​នៅ​​ឆ្នាំ២០១៨!

(ប៉េកាំង)៖ ពេញមួយឆ្នាំ២០១៨ កន្លងទៅ មន្រ្តីជាន់ខ្ពស់ក្នុង​ជួររដ្ឋាភិបាលចិន​សរុបចំនួន ៥១នាក់ បានទទួលរង​ការពិន័យ​ដោយសារ​តែការល្មើស​វិន័យ។ នេះបើ​តាមការ​ដកស្រង់​ការផ្សាយចេញ​ពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០៩ ខែមករា ឆ្នាំ២០១៩។

គួរជម្រាបថា មន្រ្តីទាំង៥១នាក់ខាងលើ ស្ថិតក្នុងចំណោម​បុគ្គល ៤០៦,០០០នាក់ ដែលបានរង​ការពិន័យ​​ពី​គណៈ​កម្មការ​​​​វិន័យ​ របស់គណបក្សកុម្មុយនិសចិន​ក្នុងឆ្នាំ២០១៨។ សម្រាប់​ប្រភេទនៃការពិន័យ​រួមមាន ការសួរនាំ​បន្តិចបន្តួច ការ​ដោះ​ដូរ​​តំណែង រហូតដល់​ការកាត់ទោសតាម​នីតិវិធីតុលាការ ក្នុងករណីធ្ងន់ធ្ងរ។ មន្រ្តីដែលរង​ពិន័យរាប់សែននាក់នេះ​ត្រូវគេរកឃើញថា មាន​ជាប់​ពាន់​នឹងបទល្មើស​ប្រមាណ ៦៣៨,០០០ករណី៕

You might also like More from author