នាវា​ចម្បាំង​អាមេរិក​ និងអង់គ្លេស ធ្វើ​សមយុទ្ធ​រួមគ្នា​រយៈពេល​៦ថ្ងៃ នៅលើ​ដែនសមុទ្រ​ចិន​ខាងត្បូង

(វ៉ាស៊ីនតោន)៖ កងនាវាចម្បាំងរបស់សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសបានធ្វើដំណើររួមគ្នាជាលើកទីមួយ នៅសមុទ្រចិនខាងត្បូង ក្នុងអំឡុងនៃការធ្វើសមយុទ្ធយោធារយៈពេលជិតមួយសប្តាហ៍។ នេះបើតាមការដក ស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩។

បើតាមសេចក្តីថ្លែងការណ៍របស់ទ័ពជើងទឹកអាមេរិក នាវាចម្បាំង USS McCampbell និង នាវាចម្បាំងអង់គ្លេស HMS Argyll បានធ្វើសមយុទ្ធយោធា នៅលើតំបន់ផ្លូវទឹកយុទ្ធសាស្រ្តនេះរយៈពេល០៦ថ្ងៃ គឺតាំងថ្ងៃសុក្រសប្តាហ៍ មុនរហូតមកដល់ថ្ងៃពុធសប្តាហ៍នេះ។ ម៉្យាងវិញទៀត វាគឺជាសមយុទ្ធយោធាទ្វេភាគីលើកដំបូងរវាង ប្រទេសទាំង ពីរនៅសមុទ្រចិនខាងត្បូង គិតចាប់តាំងពីចិនបានសាងសង់មូលដ្ឋានយោធានៅទីនោះ។ កាលពីចុងខែធ្នូកន្លង ទៅ ក៏មានការធ្វើសមយុទ្ធយោធាត្រីភាគីរវាងទ័ពជើងទឹកអាមេរិក អង់គ្លេស និងជប៉ុនផងដែរ។

គួរជម្រាបថា ចិននិងប្រទេសមួយចំនួនទៀតរួមមានដូចជា ព្រុយណេ ឥណ្ឌូណេស៊ី ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម និងកោះតៃវ៉ាន់ សុទ្ធតែបានទាមទារចំណែករៀងៗខ្លួននៅតំបន់សមុទ្រចិនខាងត្បូង៕

You might also like More from author