សមាជិក​​​​​​សភា​អាមេរិក​កាន់​តំណែង​បាន​យូរជាង​គេ​បង្អស់​ ទទួល​មរណភាព​ក្នុង​ជន្មាយុ​៩២ឆ្នាំ

(វ៉ាស៊ីនតោន)៖ លោក ចន ឌីកនែល (John Dignell) ជាអតីតតំណាងរាស្រ្តនៃរដ្ឋមីឈីហ្គែន (Michigan) និងជាស មាជិកសភាអាមេរិកដែលកាន់តួនាទីបានយូរជាងគេបំផុត ទទួលមរណភាពនាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្នុង ជន្មាយុ៩២ឆ្នាំ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩។

បើតាមសេចក្តីថ្លែងការណ៍ការិយាល័យភរិយាលោក គឺលោកស្រី ដេបប៊ី ឌីកនែល ដែលមានមុខតំណែងជាសមាជិកសភាអាមេរិកមួយរូបដែរនោះ លោក John Dignell បានទទួលមរណភាពនៅឯគេហដ្ឋាន ក្នុងទីក្រុង ឌៀប៊ន (Dearborn) បន្ទាប់ពីលោកត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺមហារីកក្រពេញបំពង់ទឹកនោម កាលពីឆ្នាំទៅមិញ។

គួរជម្រាបថា លោក Dignell បានជាប់ឆ្នោតក្នុងសភាតំណាងរាស្រ្តអាមេរិកកាលពីឆ្នាំ១៩៥៥ ហើយលោក បាន កាន់តំណែងនេះរហូតដល់ពេលចូលនិវត្តន៍នៅឆ្នាំ២០១៤ ក្រោយរយៈពេល៥៩ឆ្នាំ៕

You might also like More from author