ភ្លើង​ឆេះ​​មជ្ឈមណ្ឌល​​នៃក្លឹប​បាល់ទាត់​​ប្រេស៊ីល Flamengo ផ្តាច់​ជីវិត​​មនុស្ស​ ១០នាក់!

(ប្រេស៊ីល)៖ អាជ្ញាធរប្រេស៊ីលនៅថ្ងៃសុក្រនេះ បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ១០នាក់ បានស្លាប់នៅក្នុងគ្រោះអគ្គីភ័យ លេបត្របាក់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលមួយកន្លែង របស់ក្លឹបបាល់ទាត់ Flamengo ក្នុងទីក្រុង រីយ៉ូ (Rio de Janeiro)។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃសុក្រ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩។

យោងតាមអាជ្ញាធរប្រេស៊ីល មនុស្ស ០៣នាក់ទៀត ក៏បានរងរបួសផងដែរ ប៉ុន្តែភ្លាមមិនទាន់មានការបញ្ជាក់ពីមូលហេតុ ដែលបានបណ្ដាលឱ្យមានអគ្គិភ័យនេះនៅឡើយទេ ខណៈអត្តសញ្ញាណជនរងគ្រោះ ក៏មិនទាន់ត្រូវបានបញ្ជាក់នោះដែរ៕

You might also like More from author