រូបត្លុក​​របស់​អ្នក​នយោបាយ និងអ្នក​បង្កើត​ភាពយន្ត ត្រូវ​បាន​គេធ្វើ​នៅ​ក្នុង​ពិធី​ដង្ហែរ!

(បារាំង)៖ នៅឆ្នាំនេះ គឺជាការប្រារព្ធពិធីដង្ហែរូបថ្លុក (Nice Carnival) លើកទី ១៣៥ ក្រោមប្រធានបទ «King of Cinema» ដែលគេប្រារព្ធធ្វើជារៀងរាល់ឆ្នាំ គឺនៅថ្ងៃទី១៦ ខែកុម្ភៈ ខណៈដែលឆ្នាំ ២០១៩ នេះ គេបានប្រារព្ធធ្វើ ឡើងនៅទីក្រុង Nice ប្រទេសបារាំង។ កម្មវិធីនេះ គឺពោរពេញទៅដោយការតាំងរូបនៃបុព្វបុរសជាច្រើន ដើម្បីជាការដឹងគុណ ដល់ពួកគេទាំងនោះ ដែលជាបុគ្គលឆ្នើមខាងសរសេរភាពយន្ត និង ដល់អ្នកនយោបាយ ផងដែរ។ ក្នុងនោះមានដូចជាអ្នកនយោបាយជាច្រើនរូប ដែលត្រូវបានគេធ្វើការដឹងគុណ ក្នុងកម្មវិធី«Nice Carnival»។

បុរសម្នាក់ដែលបានចូលរួមនៅក្នុងពិធីដង្ហែនេះ បាននិយាយថា «វាគឺជាពិធីជប់លៀងដ៏អស្ខារ្យមួយ នោះជាអ្វី ដែលយើងចង់ធ្វើ។ យើងត្រូវតែមកទីនេះ ជាមួយនឹងសម្លៀកបំពាក់ ដែលគេតម្រូវឲ្យស្លៀក ក្នុងកម្មវិធី ដង្ហែនេះ ហើយអ្នកក៏អាចទស្សនានូវការដង្ហែរូបថ្លុកផងដែរ។ ពិធីដង្ហែរូបថ្លុក គឺពិតជាអស្ចារ្យណាស់»

You might also like More from author