កងទ័ព​អាកាស​​អាមេរិក​​​ផ្តល់​កិច្ច​សន្យា «២៦០​លាន​ដុល្លារដល់ Boeing» ដើម្បី​​អភិវឌ្ឍន៍​​មីស៊ីល​​​ទុក​​បំពាក់​លើ Be-52H

(វ៉ាស៊ីនតោន)៖ កងទ័ពអាកាសអាមេរិកបានសម្រេចចិត្ត ផ្ដល់កិច្ចសន្យាមួយក្នុងតម្លៃទឹកប្រាក់ ២៥០លានដុល្លារដល់ក្រុមហ៊ុន Boeing ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធមីស៊ីលរយៈចំងាយឆ្ងាយ សម្រាប់បំពាក់លើយន្ដហោះទម្លាក់គ្រាប់បែក B-52H ។ នេះបើតាមក្រសួងការពារជាតិអាមេរិកដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០១៩។

ការសម្រេចចិត្តខាងលើរបស់ក្រសួងការពារជាតិអាមេរិក កើតមានឡើងនៅក្នុងបរិបទដែលក្រុមហ៊ុន Boeing កំពុងផុងខ្លួនក្នុងវិបត្តិ បន្ទាប់យន្ដហោះត្រកូល 737 Max របស់ខ្លួនធ្លាក់នៅអេត្យូពី និងបានផ្ដាច់ជីវិតមនុស្ស ១៥៧នាក់។ នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ ក្រសួងការពារជាតិអាមេរិកបានលើកឡើងយ៉ាងដូច្នេះថា «ក្រុមហ៊ុន Boeing ទទួលបានកិច្ចសន្យា ២៥០លានដុល្លារក្នុងការអភិវឌ្ឍប្រព័ន្ធមីស៊ីលរយៈចំងាយឆ្ងាយ សម្រាប់បំពាក់លើយន្ដហោះ ទម្លាក់គ្រាប់បែក B-52H… ហើយកិច្ចសន្យានេះក៏រាប់ បញ្ចូលទាំងផ្នែកវិស្វកម្ម ការធ្វើតេស្ដការអភិវឌ្ឍ software ការបណ្ដុះបណ្ដាល ការផ្ដល់ដំណោះស្រាយ និងការគំាទ្រចាំបាច់នានា»

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៨ សភាអាមេរិកបានអនុម័តលើកញ្ចប់ថវិកាជាង ៦៦៥លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍ ប្រព័ន្ធមីស៊ីសរយៈចំងាយឆ្ងាយ និងបន្តជីវិតរបស់ក្បាលគ្រាប់នុយក្លេអ៊ែរ W80 រីឯ ៥៤០លានដុល្លារទៀតដើម្បីទ្រទ្រង់ កងកម្លាំងមីស៊ីលបាលីស្ទីកអន្តរទ្វីបដែលមានស្រាប់៕

You might also like More from author