តុក្កតា Barbie របស់ ក្រុមហ៊ុន Mattel បាន​ត្រឡប់​មក​ជា​ថ្មី​ម្ដង​ទៀត ក្នុង​ខួប​លើក​ទី​៦០!

(កាលីហ្វញ៉ា)៖ តុក្កតា Barbie ត្រូវបានបង្កើតឡើងដោយ Ruth Handler ដែលជាម្ចាស់គ្រប់គ្រងក្រុមហ៊ុនតុក្កតា Mattel ជាមួយនឹងស្វាមីរបស់នាង មានឈ្មោះថា Elliot។ តុក្កតា Barbie ត្រូវបានដាក់បង្ហាញជាលើកដំបូង នៅក្នុងការតាំងពិពរណ៌តុក្កតា នៃទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។

នៅចុងសតវត្សន៍ទី៥០ តុក្កតា Barbie ក្លាយទៅជាតុក្កតា ដែលដាក់បង្ហាញនូវម៉ូដសម្លៀកបំពាក់ដ៏ពេញនិយម។ នាងមានការងារជាង ១០០ រួមទាំងគ្រូបង្រៀនផ្នែកសិល្បៈ បេក្ខជនប្រធានាធិបតី និងអវកាសយានិក។ ចំណូលបានពីការលក់តុក្កតា Barbie ជាប្រចាំឆ្នាំ ប្រមាណ ១ពាន់លានដុល្លារសហរដ្ឋអាមេរិក ពេលដាក់តាំងបង្ហាញលក់តុក្កតា Barbie ជារៀងរាល់ឆ្នាំលើកដំបូង ដែលជាទឹកប្រាក់សរុបលក់នាចុងឆ្នាំ២០១៤។ Mattel កំពុងបញ្ចេញតុក្កតា Barbie ជាច្រើនប្រភេទក្នុងឆ្នាំនេះ រួមទាំងតុក្កតាអង្គុយនៅលើរទេះរុញអ្នកជំងឺផងដែរ ក្នុងនោះរូបរាងរបស់តុក្កតា ត្រូវបានគេធ្វើឲ្យមានស្នាមអាច់រុយនៅលើដងខ្លួន និងជើងម្ខាងរបស់តុក្កតា ប្រើប្រាស់ឧបករណ៍សិប្បនិម្មិត។

កាលឆ្នាំ២០១៥ ក្រុមហ៊ុន Mattel បានបញ្ចេញនូវតុក្កតាបែបដើរម៉ូដសម្លៀកបំពាក់ ដែលជាម៉ូដថ្មីៗដែលត្រូវបានកម្ម៉ង់ តុក្កតាដែលប្រើប្រាស់កង់រទេះរទេះរុញ ហើយមានជើងសក់សិប្បនិម្មិត។ មានរូបសណ្ឋានផ្សេងៗ ខុសពីគ្នា។ នៅឆ្នាំ ២០១៥ Mattel បានបើកដំណើរការ «Barbie Fashionista» ដែលផ្តល់ជូននូវពណ៌សម្បុរស្បែកច្រើនចម្រើស ពណ៌នៃចក្ខុវិញ្ញាណ និង ការរចនាសម្រស់ផ្ទៃមុខ ឲ្យកាន់តែមានភាពទាក់ទាញផងដែរ។ ហើយនៅឆ្នាំ២០១៦ គេបានបន្ថែមនូវរាងកាយចំនួន ៣ ផ្នែកទៀតគឺ តុក្កតា អាចបត់បែនបាន សម្លៀកបំពាក់ស្រី និងកម្ពស់។ គិតមកទល់ឆ្នាំ២០១៩ នេះ តុក្កតា Barbie បានបង្កើតអស់រយៈពេល ៦០ ឆ្នាំ មកហើយ ប៉ុន្តែរូបតុក្កតាប្រភេទនេះ នៅតែជារូបសញ្ញា បង្ហាញពី ម៉ូត និងវប្បធម៌៕

You might also like More from author