ដល់​ពេល​ធ្វើ​អន្តរាគមន៍​យោធា​មែនទេ? មន្រ្តីទូត​អាមេរិក​ទាំងអស់​ចាកចេញ​ពីប្រទេស​វេណេស៊ុយ​អេឡាហើយ

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានឱ្យដឹងថាមន្ត្រីទូតអាមេរិកទាំងអស់បាន ចាកចេញពី ប្រទេសវេណេស៊ុយអេឡាហើយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ខណៈវិបត្តិនយោបាយក្នុងប្រទេស អាមេរិកឡាទីនមួយនេះ មិនមានភាពធូរស្រាលទាល់តែសោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០១៩។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន លោក Pompeo បានលើកឡើងដូច្នេះថា៖ «បច្ចុប្បន្ន មន្ត្រីទូតអាមេរិកទាំង អស់នឹងបន្តធ្វើបេសកកម្មពីទីតាំងដទៃ ជាទីដែលពួកគេនឹងបន្តគ្រប់គ្រង និងរកមធ្យោបាយផ្ដល់ជំនួយមនុស្ស ធម៌ដល់ប្រជាជន វេណេស៊ុយអេឡា និងគាំទ្រលិទ្ធិប្រជាធិបតេយ្យប្រឆាំងនឹងរបបផ្ដាច់ការ»

គួរបញ្ជាក់ថា មន្ត្រីទូតអាមេរិកទាំងអស់ត្រូវបានគេរាយការណ៍ថាបានធ្វើដំណើរចាកចេញ តាមយន្ដហោះស៊ីវិល មួយគ្រឿង ហើយវាបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយក្រសួងការបរទេសអាមេរិកប្រកាសថានឹងដក រាល់មន្ត្រីទូតអាមេរិក ចេញពីវេណេស៊ុយអេឡានៅក្នុងសប្ដាហ៍នេះ៕

You might also like More from author