ផ្ទុះ​​​ករណី​​​បាញ់​ប្រហារ​​​ក្នុង​​វិហារ​​អ៊ីស្លាម​ ពីរ​កន្លែង​​ផ្សេង​គ្នា​​នៅ​នូវែល​សេឡង់ «ផ្តាច់​ជីវិត​មនុស្ស០៩នាក់»

(វែលីងតោន)៖ មនុស្សយ៉ាងតិចចំនួន ០៩នាក់បានបាត់បង់ជីវិត នៅក្នុងករណីបាញ់ប្រហារនៅឯព្រះវិហារ អ៊ីស្លាម ០២កន្លែងក្នុងទីក្រុង ក្រៃស៍ឆឺច (Christchurch) នៃប្រទេសនូវែលសេឡង់។ នេះបើតាមការដកស្រង់ការ ផ្សាយចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០១៩។

គួរជម្រាបថា បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់នូវែលសេឡង់ ការបាញ់ប្រហារ បានកើតមាននៅព្រះវិហារ អ៊ីស្លាមមួយកន្លែងក្បែរសួន ហាកឡេយ (Hagley) ភាគកណ្តាលទីក្រុង Christchurch និងករណីមួយទៀត គឺនៅព្រះវិហារអ៊ីស្លាមដោយឡែកមួយផ្សេង ស្ថិតនៅតំបន់ លីនវូដ (Linwood) ក្នុងទីក្រុងដូចគ្នា ខណៈនាពេល នេះប៉ូលិសនូវែលសេឡង់កំពុងតាមប្រមាញ់ខ្មាន់កាំភ្លើង៕

You might also like More from author