កងនាវា​រុស្ស៊ី​នឹង​ដាក់​ឱ្យដំណើរ​ការ​នាវា​មុជទឹក​២គ្រឿង​បន្ថែម ដែល​ដើរដោយ​ថាមពល​នុយក្លេអ៊ែរ នៅក្នុង​ឆ្នាំនេះ

(ម៉ូស្គូ)៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានឱ្យដឹងថា នាវាមុជទឹកនុយក្លេអ៊ែរពីរគ្រឿងឈ្មោះ Kazan និង Knyaz នឹងត្រូវដាក់ឱ្យដំណើរការជាផ្លូវការសម្រាប់កងនាវារុស្ស៊ីនៅមុនដំណាច់ឆ្នាំ២០១៩នេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នាយប់ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០១៩។

លោក Sergei Shoigu ធ្វើការកត់សម្គាល់បែបនេះនៅក្នុងកិច្ចប្រជុំមួយនៅឯទីក្រុង Severodvinsk ក្នុងសប្ដាហ៍ នេះ។ ថ្លែងនាឱកាសនោះ រដ្ឋមន្ត្រីការពារជាតិរូបនេះបានគូសបញ្ជាក់ដូច្នេះថា៖ «នាវាមុជទឹកនុយក្លេអ៊ែរថ្មីទាំង ២គ្រឿងនឹងត្រូវចូលរួមជាមួយកងនាវារុស្ស៊ីនៅមុនដំណាច់ឆ្នាំ២០១៩នេះ… ហើយវាក៏នឹងជួយយើងផងដែរ ក្នុងការពង្រឹងសមត្ថភាពការពារជាតិ និងឥទ្ធិពលរុស្ស៊ីនៅឯតំបន់មហាសមុទ្រនៅលើពិភពលោក»

គួរបញ្ជាក់ថា នាវាមុជទឹក Kazan ត្រូវចាប់ផ្ដើមផលិតកាលពីឆ្នាំ២០០៩ និងត្រូវបានដាក់ដំណើរការសាកល្បង នៅឆ្នាំ២០១៧។ ចំណែកឯ ការផលិតរបស់ Knyaz វិញចាប់ផ្ដើមឡើងកាលពីឆ្នាំ២០១២ ហើយដំណើរការសាក ល្បងនៅឆ្នាំ២០១៧ដូចគ្នា៕

You might also like More from author