មុននេះ​នាយក​រដ្ឋមន្ត្រី​​នូវែលសេឡង់​ ថ្លែង​​ដោយ​ផ្ទាល់​ថា «មនុស្ស​​​៤០នាក់​​ស្លាប់ និងជាង​​៨០នាក់​​របួស» ក្នុង​ការ​បាញ់​ប្រហារ​​ដ៏សាហាវ​​​បំផុត!

(វែលីងតោន)៖ នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី ជេស៊ីនដា អាដឺន (Jacinda Ardern) បានបញ្ជាក់ថា តួលេខមនុស្សស្លាប់ជាផ្លូវការបានកើនរហូតដល់ទៅ ៤០នាក់ និងជាង៨០នាក់រងរបួស នៅក្នុងករណីបាញ់ប្រហារពីរកន្លែងខុសគ្នា នៅក្នុងទីក្រុង ក្រៃស៍ឆឺច (Christchurch) ដែលស្ថិតនៅបណ្តាយឆ្នេរភាគខាងកើតប្រទេសនូវែលសេឡង់ ខណៈពីដំបូងឡើងមានការអះអាងថា មនុស្សតែចំនួន០៩នាក់ប៉ុណ្ណោះស្លាប់ និងជាង ៤០នាក់រងរបួស។

នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០១៩៕

You might also like More from author