ព្រឹទ្ធសភា​ហ្វីលីពីន ​នឹង​បើក​ការ​ស៊ើប​អង្កេត​លើ​វិបត្តិ​កង្វះ​ទឹក ដែល​ប្រជាជន​ជាង ៦.៨លាន​នាក់​រងផល​ប៉ះពាល់

(ម៉ានីល)៖ ព្រឹទ្ធសភាហ្វីលីពីននឹងបើកការស៊ើបអង្កេតមួយលើវិបត្តិកង្វះទឹកប្រើប្រាស់នៅតាមតំបន់ ជាច្រើននៃ រដ្ឋធានីម៉ានីល ខណៈវាកំពុងរាលដាលដល់សង្កាត់ពាណិជ្ជកម្មក្នុងទីក្រុង Makati រីឯប្រជាជនជាង៦.៨លាន នាក់រងផលប៉ះពាល់ដោយសារ វិបត្តិមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straitstimes នៅថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០១៩។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន សមាជិកព្រឹទ្ធសភា លោកស្រី Grace Poe ក៏បានបញ្ជាក់ដែរថាក្រុមមន្ត្រី មកពីក្រុមហ៊ុន ផ្គត់ផ្គង់ទឹក Ayala Corp’s Manila Water នឹងត្រូវប្រឈមមុខនឹងការស៊ើបអង្កេត នៅថ្ងៃអង្គារ សប្ដាហ៍ក្រោយនេះ បន្ទាប់ពី អតិថិជនរបស់ខ្លួនរាប់ម៉ឺននាក់ ខ្វះទឹកប្រើប្រាស់ចាប់តាំងពីដើមសប្ដាហ៍ដំបូងក្នុង ខែមីនានេះមកម្លេះ។ ប៉ុន្តែទន្ទឹមគ្នា ក្រុមហ៊ុន Manila Water បានអះអាងថាស្ថានភាពនឹងវិលត្រឡប់ទៅរកភាព ប្រក្រតីវិញនៅពេលមានភ្លៀងធ្លាក់ ស្របពេលកង្វះខាតទឹក នេះត្រូវបានគេរំពឹងថានឹងមានរយៈពេល៦ម៉ោង ក្នុងមួយថ្ងៃ រហូតដល់រដូវភ្លៀងបំពេញអាងស្ដុកទឹកនៅក្នុងខែឧសភា ឬខែមិថុនា ខាងមុខនេះ។

គួរបញ្ជាក់ថា បើតាមរដ្ឋាករទឹកហ្វីលីពីន វិបត្តិកង្វះខាតទឹកប្រើប្រាស់ក្នុងរដូវប្រាំងនេះ គឺដោយសារតែកំណើន ការប្រើប្រាស់ និងការធ្លាក់ចុះនៃកម្រិតទឹកក្នុងអាងស្ដុងទឹកនានា ដែលបង្កឡើងដោយបាតុភូត El Nino៕

You might also like More from author