យាន​អវកាស​អ៊ីស្រាអែល​ចូល​ទៅ​ក្នុង​គន្លង​ក្បែរ​ព្រះច័ន្ទ​ដោយ​ជោគជ័យ និង​កំពុង​ត្រៀម​ចុះចត​នៅ​សប្តាហ៍​ក្រោយ

(តែលអាវីវ)៖ យានអវកាសអ៊ីស្រាអែល Beresheet ដែលមានន័យជាភាសាអង់គ្លេសថា Genesis ឬក៏ Origin (ប្រភពដើម) ទីបំផុតត្រូវបានក្រុមការងារនៃបេសកកម្មនេះ បញ្ជាឲ្យទៅដល់ក្នុងគន្លងក្បែរព្រះច័ន្ទដោយ ជោគជ័យ។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែមេសា ឆ្នាំ២០១៩។

ផ្ទុយទៅវិញប្រសិនបើការចូលទៅក្នុងគន្លងក្បែរព្រះច័ន្ទ មិនបានទទួលជោគជ័យទេនោះ គឺមានន័យថា បេសក កម្មអវកាសមួយនេះរបស់អ៊ីស្រាអែលបានបរាជ័យតែម្តង ព្រោះថាយាន Beresheet អាចនឹងត្រូវទំនាញរបស់ ព្រះអាទិត្យស្រូបទាញយកទៅ។ យ៉ាងណាមិញ ក្រោយពីសម្រេចជោគជ័យហើយ ក្នុងអំឡុងសប្តាហ៍នេះ យាន Beresheet នឹងធ្វើការក្រឡឹងជុំវិញឋានព្រះច័ន្ទដោយសសៀរសន្សឹមៗទៅកាន់តែកៀក ដើម្បីត្រៀមលក្ខណៈ សម្រាប់ការព្យាយាមចុះចតនៅថ្ងៃទី១១ ខែមេសា សប្តាហ៍ក្រោយ។

គួរជម្រាបថា នៅពេលដែលយាន Beresheet ចុះទៅជាន់ដល់ដីនៃផ្ទៃព្រះច័ន្ទ អ៊ីស្រាអែលនឹងក្លាយជាប្រទេស ទី៤ហើយ ដែលបានធ្វើបែបនេះ បន្ទាប់ពីសហភាពសូវៀត (រុស្ស៊ី) សហរដ្ឋអាមេរិក៕

You might also like More from author