គ្រោះ​រញ្ជួយដី​កម្រិត «៦.១រ៉ិចទ័រ» វាយ​ប្រហារកោះ Honshu ជប៉ុន

(តូក្យូ)៖ ទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាមេរិក USGS បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិតធ្ងន់ «៦.១រ៉ិចទ័រ» បានវាយប្រហារលើកោះ ហុនស៊ូ (Honshu) ស្ថិតនៅភាគខាងកើតប្រទេសជប៉ុន នៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០១៩។

យោងតាម USGS គ្រោះរញ្ជួយដីខាងលើមានចំណុចរញ្ជួយនៅចំងាយ ១៧៤គីឡូម៉ែត្រ ពីភាគខាងកើតទីក្រុង ហាជីណូហេ (Hachinohe) ជាមួយជម្រៅរញ្ជួយទៅក្នុងដី ២៧គីឡូម៉ែត្រ។ ភ្លាមៗបែបនេះពុំមានសេចក្ដីរាយ ការណ៍ពីការខូចខាត ឬ ជនរងគ្រោះនៅឡើយទេ ហើយក៏ពុំមានការប្រកាសសញ្ញាអាសន្ន ថាអាចកើតមានរលក យក្សស៊ូណាមិនោះដែរ៕

You might also like More from author