គ្រួសារ​មួយមាន​គ្នាបីនាក់​សហការគ្នា ចូលរួម​បញ្ចេញ​សមត្ថភាព លេងល្បែង​មួយ រហូត​ទទួល​បាន​ជោគជ័យ ក្នុងកម្មវិធី «Impossible Challenge»

(ចិន)៖ ពិតជាមានការចាប់អារម្មណ៍ជាខ្លាំង នៅក្នុងកម្មវិធី«Beyond The Edge» ឬ «Impossible Challenge» ដែលត្រូវបានគេស្គាល់ថា ជាកម្មវិធីដ៏ធំមួយ ដែលតែងតែធ្វើការចាក់ផ្សាយរៀងរាល់ល្ងាចថ្ងៃអាទិត្យ នៅ ទូរទស្សន៍ CCTV។ ក្នុងកម្មវិធីនេអ បេក្ខជនប្រកួតប្រជែង សាកល្បង កម្រិតសមត្ថភាពផ្ទាល់ខ្លួន របស់ពួកគេ និង ប្រកួតប្រជែងក្នុងជំនាញពិសេសៗជាច្រើន។

ជាក់ស្ដែង កាលពីថ្មីៗនេះ មានអ្នកចូលរួមប្រកួតប្រជែងចំនួន ៣ នាក់ ដែលចូលរួមជាលក្ខណៈគ្រួសារ មានប្ដី ប្រពន្ធ និង កូនប្រុសម្នាក់ ដែលដាក់ពាក្យចូលរួម ប្រកួត។

ក្នុងលក្ខខ័ណ្ឌនៃការចូលរួម លេងកម្សាន្ត គឺកម្មវិធី តម្រូវឲ្យមានម៉ាស៊ីនបោកសំលៀកបំពាក់ចំនួន ៣ ដែលកំពុង ដំណើរការ ដោយគេដាក់នៅលើប្រព័ន្ធលំនឹងមួយ រាងដូចជាអក្សរ Y មានកម្ពស់ ៤ ម៉ែត្រ។ អ្នកចូលរួមប្រកួត ប្រជែង ទាំង៣ នាក់ ត្រូវជាក្រុមគ្រួសារនឹងគ្នា ត្រូវសហការគ្នា ចាប់ផ្តើមដើរពីចំណុចនៃប្រព័ន្ធលំនឹង ហើយសាង សង់វត្ថុមួយ ផ្គុំឲ្យមានរូបរាងស្លឹកត្នោត ធ្វើយ៉ាងណាឲ្យប្រព័ន្ធមានលំនឹង។ បន្ទាប់មកយករបស់តម្រៀបនោះ ទៅដាក់នៅលើម៉ាស៊ីនបោកខោអាវ។ ការប្រណាំងប្រជែង អាចបញ្ចប់បាន លុះត្រាតែប្រព័ន្ធ ស្ថិតនៅក្នុងស្ថាន ភាពលំនឹង រយៈពេល ១០ វិនាទី។ ក្នុងនោះ គេសម្គាល់ឃើញថា ប្ដីប្រពន្ធ និង កូនប្រុស បានខិតខំប្រឹងប្រែង តម្រៀប យ៉ាងយកចិត្តទុកដាក់ ហើយទីបំផុត ពួកគេទាំង៣ នាក់ អាចតម្រៀបបាន។ អ្នកទាំង ៣ ព្យាយាមរំកិល ខ្លួន បន្តិចម្ដងៗ ដោយដៃកាន់របស់ ត្រូវទៅដាក់ចំគោលដៅ។ ទីបំផុត ក្រុមគ្រួសារមួយនេះ អាចធ្វើបាន ដោយ ជោគជ័យ៕

You might also like More from author