សត្វ​រមាស មួយ ក្បាល បាន​ចាប់កំណើតនៅសួនសត្វ​មួយ របស់សហរដ្ឋអាមេរិក!

(អាមេិក)៖ សួនសត្វមួយរបស់សហរដ្ឋអាមេរិក បានចេញសេចក្ដីប្រកាសអំពីកំណើតនៃសត្វរមាស ដែលជិតផុត ពូជ កាលពីថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០១៩ នៅទីក្រុង Des Moines ។

អ្នកនៅសួនសត្វ Blank Park បាននិយាយថា សត្វរមាសញី មានឈ្មោះថា Ayana បានផ្ដល់កំណើតកូនសត្វ រមាសញីមានទម្ងន់ ៥០,៨ គីឡូក្រាម កាលពីថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០១៩។

Ayana បានបង្កើតកូនលើកដំបូង របស់វា កាលពីឆ្នាំ ២០១៦។ មនុស្សគ្រប់គ្នា ត្រូវបានគេអនុញ្ញាតិឲ្យទស្សនា ក្រោយពេលសត្វរមាស កើតកូនរបស់វារួចរាល់។ គេនៅមិនទាន់ដាក់ឈ្មោះ វានៅឡើយទេ។ សត្វរមាស ត្រូវបានគេចាត់ទុកថា ជាប្រភេតសត្វដែលជិតផុតពូជ ដោយសារតែការប្រមាញ់ខុសច្បាប់៕

You might also like More from author