សួនសត្វ San Diego រៀប​ចំកម្មវិធី ដើម្បី​ជូន​ដំណើរ​សត្វ​ផេនដា ជាលើក​ចុងក្រោយ ប្ដូរពី​សហរដ្ឋ​អាមេរិក ទៅ​ប្រទេសចិន!

(បរទេស)៖ សួនសត្វ San Diego ត្រូវបានរៀបចំពិធីពិសេសមួយ កាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០១៩ ដើម្បីចាប់ ផ្ដើមព្រឹត្តិការណ៍រយៈពេល ៣ សប្ដាហ៍ សម្រាប់សត្វខ្លាឃ្មុំផេនដា ដ៏ធំចំនួន ២ ក្បាល។ សត្វខ្លាឃ្មុំ Bai Yun មានអាយុ ២៧ឆ្នាំ ហើយកូនរបស់វា មានឈ្មោះថា Xiao Liwu មានអាយុ ៦ ឆ្នាំ ដែលឈ្មោះរបស់ខ្លាឃ្មុំផេនដា ទាំងពីរ មានន័យថា «ការផ្ដល់អំណោយដ៏តូច» សត្វទាំងពីរ នឹងត្រូវចាកចេញទៅសួនសត្វប្រទេសចិន នាចុង ខែមេសា។ មន្រ្ដីសួនសត្វ បាននឹងកំពុងតែធ្វើការ ជាមួយក្រុមការងាររបស់ពួកគេ នៅប្រទេសចិន ដើម្បីរៀបចំឲ្យ សត្វផេនដា ត្រូវបានអភិរក្ស និង ស្ថិតនៅក្រោមគម្រោងស្រាវជ្រាវ។ ការរៀបចំពិធីជាលើកចុងក្រោយនេះ នឹងបញ្ចប់ទៅនៅថ្ងៃទី ២៧ ខែមេសា ដែលជាថ្ងៃសត្វផេនដា ត្រូវចាកចេញពីសួនសត្វនៃសហរដ្ឋអាមេរិក នៃរដ្ឋកាលីហ្វូញ៉ា ទៅកាន់សួនសត្វប្រទេសចិន»

You might also like More from author