ជនជាតិភាគតិច Zhuang អបអរ​សាទរ​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​​របស់ខ្លួន ដោយ​មាន​អ្នក​ចូល​រាំ​លេង​កម្សាន្ត​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់!

(ចិន)៖ សមាជិកនៃជនជាតិភាគតិច Zhuang ដែលភាគច្រើនរស់នៅក្នុងតំបន់ស្វយ័តក្វាងស៊ីចុង ភាគខាងត្បូងប្រទេសចិន បានប្រារព្ធពិធី «Sanyuesan Festival» ជាមួយសកម្មភាពជាច្រើន កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩។ អ្នកទស្សនាជាង ១ពាន់នាក់ បានចូលរួមលេងកម្សាន្តយ៉ាងសប្បាយរីករាយ។

ពួកគេស្លៀកពាក់ជាសត្វពាហនៈ អ្នករបាំបង្ហាញពីរបៀបដែលពួកគេលុបបំបាត់ភាពក្រីក្រ តាមរយៈការអភិវឌ្ឍន៍បសុសត្វ។ ពិធីបុណ្យនេះត្រូវបានចុះបញ្ជី ជាបេតិកភ័ណ្ឌវប្បធម៌អរូបីថ្នាក់ជាតិក្នុងឆ្នាំ២០១៤៕

You might also like More from author