អង់តែន​ទូរទស្សន៍​នៅ​អាស៊ី​ខាងត្បូង ដែល​នឹង​ក្លាយ​ទៅជា​អាគារ​ដ៏ខ្ពស់​បំផុត​ទី១៩ លើ​ពិភពលោក ត្រូវ​បាន​ធ្វើជិត​បញ្ចប់!

(កូឡំបូ)៖ សំណង់អាគារកម្ពស់ ៣៥០ម៉ែត្រ នឹងក្លាយទៅជាអង់តែនទូរទស្សន៍ដ៏ខ្ពស់បំផុតនៅអាស៊ីខាងត្បូង ហើយវាជាអាគារខ្ពស់ជាងគេទី១៩ នៅក្នុងពិភពលោក។ ជញ្ចាំងរបស់វាត្រូវបានសាងសង់ឡើងពីកញ្ចក់ ដែលធ្វើមានរៀងដូចជាផ្កាឈូកពណ៌ក្រហម។

ការប៉ាន់ស្មាន អាគារនេះសាងសង់ក្នុងទំហំទឹកប្រាក់ប្រហែលជាង១០៤លានដុល្លារសហរដ្ឋអាមេរិកដែលសាង សង់លើផ្ទៃដៃទំហំ ៣ហិចតា នៅរដ្ឋធានីកូឡំបូ ប្រទេសស្រីលង្កា។ អាគារ Lotus Tower នឹងមានការផ្សាយ ទូរទស្សន៍ចំនួន៥០ ការផ្គត់ផ្គង់ទៅលើការផ្សាយសម្លេងតាមវិទ្យុចំនួន៥០ និងជាកន្លែងផ្ដល់ការផ្គត់ផ្គង់ផ្នែក ទូរគមនាគមន៍ចំនួន ១០។ ក្រៅពីមុខងារចម្បងនេះ អាគារ Lotus Tower ក៏មានបម្រើសេវាកម្មម្ហូប មានស្ដងដារ ស្រដៀងទៅនឹងសណ្ឋាគារ មានផ្សារទំនើប សាលធ្វើសន្និសិត ហើយនឹងត្រូវធ្វើរួចរាល់នៅឆ្នាំនេះ។

ប្រទេសចិន និង ប្រទេសស្រីលង្ការ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ក្នុងឆ្នាំ ២០១២ ក្រោមគំនិតផ្ដួចផ្ដើម ផ្លូវខ្សែក្រវាត់៕

You might also like More from author