ជប៉ុន​​ស្នើ​សុំខ្ចី​មូលដ្ឋាន​ទ័ព​អាកាស​អាមេរិក Yokota ធ្វើ​ជាកន្លែង​ទទួល​អ្នក​ដំណើរ នៅ​កំឡុង​ព្រឹត្តិការណ៍​អូឡាំពិក​ឆ្នាំ២០២០

(តូក្យូ)៖ រដ្ឋាភិបាលជប៉ុនបានដាក់សំណើសុំប្រើប្រាស់មូលដ្ឋានមួយ របស់កងទ័ពអាកាសអាមេរិក នៅលើទឹកដី ខ្លួន ទៅបម្រើដល់ជើងហោះហើរស៊ីវិល ក្នុងអំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិកអន្តរជាតិ ឆ្នាំ២០២០ ដើម្បីជួយ សម្រាល បន្ទុករបស់ អាកាសយានដ្ឋាន ដ៏មមាញឹកចំនួនពីររបស់ទីក្រុងតូក្យូ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០១៩។

រដ្ឋាភិបាលជប៉ុនបានបញ្ជាក់ថា ក្នុងអំឡុងព្រឹត្តិការណ៍អូឡាពិកនាឆ្នាំក្រោយ ព្រលានយន្តហោះអន្តរជាតិធំៗទាំង ពិររបស់តូក្យូគឺ ណារីតា (Narita) និង ហាណេដា (Haneda) នឹងឈានដល់កម្រិតមមាញឹកខ្លាំងមែនទែន ខណៈ បច្ចុប្បន្នពួកវាគឺជាអាកាស យានដ្ឋាន ដ៏វវល់ខ្លាំងរួចស្រាប់ទៅហើយ នៅលើពិភពលោក។ បើតាមស្ថិតិកាល ពីឆ្នាំ២០១៧ អាកាសយានដ្ឋាន Narita មានអ្នកដំណើរឆ្លងកាត់ជាមធ្យម ១១១,៣១៨នាក់ក្នុងមួយថ្ងៃ រីឯ Haneda ក្នុងមួយថ្ងៃទទួលបន្ទុកជាទូទៅចំនួន ២៣៣,៩៩៧ នាក់។

គួរជម្រាបថា ដោយទេសចរជាតិ និងអន្តរជាតិសរុបប្រហែល ១០លាននាក់ ត្រូវគេរំពឹងថា នឹងមានវត្តមាននៅ ទីក្រុងតូក្យូ ក្នុងអំឡុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២០ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់ទី២៥ ខែសីហា ព្រមទាំងអ្នកធ្វើ ដំណើរទស្សនាកម្សាន្ត ៤០លាននាក់បន្ថែមទៀតនោះ រដ្ឋាភិបាលជប៉ុនបានចំណាយ ឥតសំចៃនោះឡើយ ទៅលើការត្រៀមរៀប ចំហេដ្ឋារចនា សម្ព័ន្ធរបស់ខ្លួន ដើម្បីទទួលភ្ញៀវទេសចរដ៏ច្រើន សន្ធឹកសន្ធាប់ទាំងអស់នេះ ប៉ុន្តែនៅមិនទាន់គ្រប់គ្រាន់ឡើយ ទើបរដ្ឋាភិបាលជប៉ុនបានស្នើសុំ ប្រើប្រាស់មូលដ្ឋាន ទ័ពអាកាសដ៏ធំ យ៉ូកូតា (Yokota) របស់ទ័ពអាកាសអាមេរិក ដែលស្ថិតនៅ ភាគខាងលិចទីក្រុងតូក្យូ៕

You might also like More from author