គម្រោង BRI​ ពាណិជ្ជកម្ម ចិន-មីយ៉ាន់ម៉ា ត្រូវ​បាន​គេរំពឹងការ​នឹងមាន​ការ​កើត​ឡើង​បន្ថែម​ទៀត

(បរទេស)៖ សម្រាប់ លោក An Xingjie ដែលជាអ្នកជំនួញម្នាក់ ត្រូវបានគេដឹងថាជារៀងរាល់ព្រឹក លោកមាន ភាពមមាញឹកយ៉ាងខ្លាំង ជាមួយមុខជំនួញលក់ក្តាមស្រស់ៗយកមក ពីបណ្តាប្រទេសដៃគូនានា និងាការរក្សា ទំនាក់ទំនងច្រកព្រំដែន ចិន-មីយ៉ាន់ម៉ា។ កត្តានេះបានធ្វើឱ្យពាណិជ្ជកម្ម ចិន-មីយ៉ាន់ម៉ា ត្រូវបានគេរំពឹងការ នឹងមានការកើតឡើងបន្ថែមទៀត។ នេះបើយោងតាមការដកស្រាយការផ្សាយ ពីសារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩។

ម្ចាស់ជំនួញក្តាម លោក An Xingjie ដែលមានវ័យ ៣២ឆ្នាំ និងកម្មកររបស់លោកមានការរវល់យ៉ាងខ្លាំង ជារៀង រាល់ព្រឹក។ ដោយក្នុងនោះកម្មករត្រូវតែរៀបចំវេចខ្ចប់ឱ្យរួចរាល់ នូវក្តាមសមុទ្រស្រស់ៗ ដែលនាំចូលមកពី សមុទ្រនៃឥណ្ឌា និងត្រូវយកទៅកាន់ទីក្រុងនៃប្រទេសចិននៅពេលរសៀល។ មុខជំនួញនេះ គឺធ្វើឡើងនៅច្រក ព្រំដែនរបស់រវាងទីក្រុងនៃភាគខាងនិរតីប្រទេសចិន ជាមួយប្រទេសមីយ៉ាន់ម៉ា ខណៈមុខជំនួញគ្រឿងសមុទ្រ នេះទៀតសោទ ក៏ត្រូវបានគេមើលឃើញថា មានការីកចម្រើនយ៉ាងខ្លាំង តាមរយៈទំនាក់ទំនងល្អរវាងប្រទេស ទាំងពីរនេះ៕

You might also like More from author