NASA ផ្ដល់​​ទឹកប្រាក់​ចំនួន ៥០ម៉ឺន​ដុល្លារ ដល់​ទីភ្នាក់ងារ​មួយ ដែល​បាន​ផលិត​ផ្ទះ​គំរូ 3D សម្រាប់​រស់នៅ​ភពអង្គារ

(បរទេស)៖ ទីភ្នាក់ងាររចនា និង ស្ថាបត្យករ «AI SpaceFactory» ដែលមានមូលដ្ឋាននៅទីក្រុងញូយ៉ក បានឈ្នះទឹកប្រាក់ចំនួន ៥០០ ០០០ ដុល្លារសហរដ្ឋអាមេរិក ពីណាសា(NASA) បន្ទាប់ពីទីភ្នាក់ងារ«AI SpaceFactory»មួយនេះទទួលបានជោគជ័យក្នុងការផលិតផ្ទះគំរូបែប 3D សម្រាប់ឲ្យអ្នកអវកាសរស់នៅឋានព្រះចន្ទ ឬភពព្រះអង្គារ។

នៅក្នុងការប្រកួតប្រជែងនេះ «AI SpaceFactory» បានផលិតផ្ទះគំរូដោយប្រើទំហំ (Scale) 1:3 (១ភាគ៣) ដែលបានប្រើប្រាស់សម្ភារៈ ដែលមាននៅភពអង្គារ៍។ AI SpaceFactory គ្រោងនឹងកែច្នៃឡើងវិញ នូវសំណង់របស់ពួកគេ និង បង្កើតទីលំនៅបរិស្ថាន បច្ចេកវិទ្យាដំបូងគេ ដែលមិនធ្លាប់មាននៅលើផែនដី។

ក្រុមហ៊ុន AI SpaceFactory បានផលិតផ្ទះគំរូរបស់ពួកគេ ដោយប្រើប្រាស់សមាសធាតុម៉្យាងគេហៅថា biopolymer basalt ដែលល្អ មិនប៉ះពាល់ដល់បរិស្ថាននិងអាចប្រើប្រាស់ឡើងវិញបាន ដែលសមាសធាតុនោះក៏រួមមាននូវធាតុដែលអាចទាញយកពីដំណាំដាំដុះបានផងដែរ៕

You might also like More from author