អាជ្ញាធរ​​​ឥណ្ឌូ​ណេស៊ី​ ក្របួច​បាន​មក​វិញ​អ្នក​ទោស​ជាង​១០០នាក់ ដែល​បាន​ហែក​គុករត់​គេច​ខ្លួន​នៅ​កោះស៊ូម៉ាត្រា

(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៊ីបានឲ្យដឹងថា នាថ្ងៃសៅរ៍នេះ អ្នកទោសច្រើនជាង១០០នាក់ បានរត់គេចខ្លួន ចេញពីពន្ធនាគារមួយកន្លែង នៅកោះស៊ូម៉ាត្រា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០១៩។

យោងតាមការបញ្ជាក់ ពន្ធនាគារដែលអ្នកទោសទាំងអស់នោះបានរត់គេចខ្លួន ស្ថិតនៅស្រុក Siak លើកោះ ស៊ូម៉ាត្រា ហើយវាបានកើតឡើងនៅព្រឹកថ្ងៃសៅរ៍នេះ ក្រោយពីមានផ្ទុះអំពើហិង្សានិងគ្រោះអគ្គីភ័យនៅក្នុង មន្ទីរឃុំឃាំងនេះ។ មេប៉ូលិសប្រចាំតំបន់បានប្រាប់ថា អាជ្ញាធរឥណ្ឌូណេស៊ីបានបើកប្រតិបត្តិការទ្រង់ទ្រាយ ធំមួយ ដើម្បីតាមចាប់ក្រុមទណ្ឌិតទាំងនោះ ខណៈអ្នកទោសចំនួន១១៥នាក់ហើយត្រូវឃាត់ខ្លួនបានមកវិញ។ ប៉ុន្តែមួយចំនួនទៀតនៅមិនទាន់រកឃើញនៅឡើយ។

គួរជម្រាបថា កាលពីឆ្នាំ២០១៣ ករណីហែកគុកបែបនេះបានកើតមានឡើងជាញឹកញាប់ នៅប្រទេសឥណ្ឌូ ណេស៊ី ដោយក្នុងនោះរួមមានទាំងករណីអ្នកទោសប្រមាណជា១៥០នាក់ បានរត់គេចខ្លួនពីពន្ធនាគារ៕

You might also like More from author