ភ្លើង​ចម្រុះ​ពណ៌​បាន​រៀបចំ​រួចជា​ស្រេច​តាម​អគារធំ មុន​ថ្ងៃបុណ្យ «Asian Cuisine Festival» មកដល់!

(ចិន)៖ ពន្លឺចែងចាំងដ៏ទាក់ទាញ បង្ហាញពីរូបភាពគួរឱ្យចាប់អារម្មណ៍ជាច្រើន បានរៀបចំរួចជាស្រេចអស់ហើយ នៅតាមអគារធំៗនានា សម្រាប់ត្រៀមអបអសារទរពិធីបុណ្យម្ហូបអាស៊ី ដែលចាប់ផ្តើមពីថ្ងៃទី ១៥ ដល់ទី២២ ខែឧសភា ឆ្នាំ២០១៩ នៅតំបន់ Hangzhou ប្រទេសចិន។

តាមរយៈវីដេអូបានបង្ហាញថា ក្នុងរយៈពេល៣០វិនាទីម្តង ផ្ទាំងពន្លឺបានផ្លាស់ប្តូររូបភាព ដែលបង្ហាញពីម្ហូប ប្រពៃណីផ្សេងៗគ្នា អស់ពីមួយទៅមួយ ខណៈសកម្មភាពទាំងនេះបានទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើន ឲ្យមកទស្សនាកំសាន្ត។ យ៉ាងណាមិញ អំឡុងពេលពិធីបុណ្យអាហារប្រចាំតំបន់អាស៊ីមកដល់, តំបន់ Hangzhou នឹងបញ្ចេញពន្លឺរយៈពេល៥នាទី តាមរយៈផ្ទាំងពន្លឺ LED ដែលបង្ហាញជូនសម្រាន់ភ្ញៀវទេសចរណ៍មកពីជុំវិញ ពិភពលោក។

លើសពីនេះទៅទៀត ការបញ្ចាំង LED នៅតំបន់ Hangzhou នឹងនាំមកនូវការផ្លាស់ប្តូរវប្បធម៌ និងការសិក្សារពីគ្នា ទៅវិញទៅមកពីបណ្តាប្រទេសនានាមកពីតំបន់អាស៊ី៕

You might also like More from author