សិល្បករ​ម្នាក់ បាន​កែច្នៃ​ចំបើង ទៅ​ជា​ការងារ​សិល្បៈ រហូត​ក្លាយ​ជាមុខ​របរ​រកស៊ី​ប្រចាំថ្ងៃ

(ចិន)៖ ជារឿយៗ ចំបើង ត្រូវបានប្រើប្រាស់ជាអុស នៅតាមតំបន់ជនបទរបស់ប្រទេសចិន។ ប៉ុន្តែចំបើង ដែលមើលទៅហាក់ដូចជាមិនសំខាន់នោះ គឺជារតនាសម្បត្តិដ៏វិសេសមួយសម្រាប់សិប្បករម្នាក់ដែលរស់ នៅក្នុងខេត្តហ្គីហ្សូភាគនិរតីប្រទេសចិនដែលអាចធ្វើឱ្យពួកគេ បានចូលរួមចំណែក នៅក្នុងការងារសិល្បៈមួយ ផ្នែក និង អាចរកចំណូលបានគួរសមផងដែរ។

បុរសដែលកែច្នៃចំបើង បង្កើតទៅជាស្នាដៃសិល្បៈនោះ ត្រូវបានគេស្គាល់ថា មានឈ្មោះលោក Pan Chaojiang។ លោកបានចាប់ផ្ដើមតម្បាញចំបើង តាំងពីលោកមានអាយុ ១៥ ឆ្នាំមកម្ល៉េះ។ ភាគជោគជ័យរបស់គាត់ មិនអាច សម្រេចបានផ្លែផ្កានោះទេ ប្រសិនបើមិនអនុវត្តន៍ម្ដងហើយម្ដងទៀត ទោះជាពីដំបូង មានការលំបាកក្ដី ឬ ធ្វើមិនទាន់បានល្អក្ដី ប៉ុន្តែលោកនៅតែជម្នះគ្រប់ពេលវេលា ហើយមិនដែលទទួលស្គាល់នូវពាក្យបរជ័យនោះទេ ដោយសារតែលោកបានតាំងចិត្ត ខិតខំប្រឹងប្រែងឲ្យអស់ពីសតម្ថភាព ព្រោះវាជាអ្វីដែលលោកពេញចិត្តនឹងធ្វើ។

លោក Pan គឺជាមនុស្សតែម្នាក់គត់ នៅក្នុងភូមិ ដែលអាចបង្កើតសិប្បកម្មចំបើង ដ៏ទាក់ទាញ។ បំណងប្រាថ្នាតែ មួយគត់របស់លោក គឺត្រូវឆ្លងកាត់សិប្បកម្មមួយនេះឲ្យបាន។ សិប្បករ លោក Pan Chaojiang បាននិយាយថា លោក បានចាប់ផ្ដើមរៀនពីអាជីពសិប្បកម្មមួយនេះ តាំងពីលោកនៅវ័យជំទង់ ដែលរៀនតពីជំនាន់ចាស់ៗ។ ប្រសិនបើលោកមិនអាចស្វែងរកអ្នកទទួលកេរ្តិ៍មរតកបានទេ លោកមានអារម្មណ៍ថា សោកស្ដាយណាស់។ ឥឡូវនេះកូនប្រុសរបស់លោក ត្រូវបានបញ្ចូលឲ្យទៅរៀនផ្នែកសិប្បកម្ម ហើយសិក្សាបន្ថែមពីអាជីពមួយនេះ៕

You might also like More from author