រកឃើញ​សាកសព​សរុប ៦៤នាក់ ក្រោយ​​ការវាយ​ប្រហារ​ពី​ព្យុះ​កំណាច Fani

(ញូដេលី)៖ ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះត្រូពិចស៊ីក្លូន ហ្វានី (Fani) ដែលបានវាយប្រហារលើរដ្ឋ អូឌីសា (Odisha) នៃភាគខាងកើតប្រទេសឥណ្ឌាកាលពីសប្ដាហ៍មុន បានកើនដល់ ៦៤នាក់ហើយ។ នេះបើតាមការដកស្រង់ការចេញផ្សាយពីសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០១៩។

ក្រុមអ្នកជួយសង្រ្គោះបានរកឃើញសាកសពមនុស្សបន្ថែម ១៨នាក់នៅឯទីក្រុងឆ្នេរ ភួរី (Puri) ដែលនេះធ្វើឱ្យចំនួនអ្នកសាប់កើនពី ៤៣នាក់ ដល់ ៦៤នាក់។ ចំណែកឯ អាជ្ញាធរបានសន្យាកសាង តំបន់រងផលប៉ះពាល់ទាំងអស់ឡើងវិញ ព្រមទាំងចាប់ផ្ដើមចែកកញ្ចប់ជំនួយបន្ទាន់នានា ដល់ប្រជាជនកំពុងទទួលរងគ្រោះ។

គួរបញ្ជាក់ថា ព្យុះ Fani បានបង្ខំឱ្យអាជ្ញាធរជម្លៀសប្រជាជនជាង ១លាននាក់ ឱ្យទៅស្នាក់នៅជម្រកបណ្ដោះអាសន្ន រៀបចំឡើងដោយអាជ្ញាធរ ហើយព្យុះដ៏កំណាចមួយនេះត្រូវបានក្រុមអ្នកជំនាញចាត់ទុកថា ជាព្យុះដ៏អាក្រក់បំផុត មួយវាយប្រហារលើប្រទេសឥណ្ឌាក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ៕

You might also like More from author